Pppp

វិធី​សម្លាប់​កន្លាត​មាន​រួចហើយ តើ​លោកអ្នក​ដឹងថា​ប្រើ​វិធី​ណា​ទប់​កុំឱ្យ​កើត​កន្លាត​ក្នុងផ្ទះ​ជា​រៀងរហូត​ទេ​?

    ​កន្លាត​គឺជា​បញ្ហា​មួយ​ពិបាក​ដោះស្រាយ​បំផុត​សម្រាប់​គ្រួសារ​ទាំងឡាយ ព្រោះ​វា​កើត​មាននៅ​គ្រប់​ទីកន្លែង​ទាំងអស់​លើ​ពិភពលោក​នេះ​។ នៅពេលណា​ដែល​សត្វ​ចង្រៃ​នេះ​បង្កើត​សម្បុក​ក្នុងផ្ទះ​ហើយ​នោះ ពួកវា​នឹងមិន​ងាយ​កម្ចាត់​ចេញ​នោះឡើយ​។ កន្លាត​គឺជា​ប្រភេទ​សត្វល្អិត​ចំណាស់​បំផុត​មួយ​នៅលើ​ផែនដី ដែល​រស់​នៅលើ​ពិភពលោក​នេះ​តាំងពី​ជំនាន់​សត្វ​ដាយ​ណូ​ស័​រ​។ អត្ថបទ​នេះ​នឹង​បង្ហាញ​វិធីសាស្ត្រ​ធម្មជាតិ​ដែល​អាចជួយ​លោកអ្នក​ទប់ស្កាត់​មិនឱ្យ​កើត​កន្លាត​ក្នុងផ្ទះ​ជា​រៀងរហូត​!

​     * វិធីសាស្ត្រ​
​    ​យក​ត្រសក់​កាត់​ជា​កង់ៗ​។ ដាក់​តាម​កន្លុកកន្លៀត​ផ្ទះ ជាពិសេស​កន្លែង​ដែល​ឧស្ស​ហ៍​ឃើញ​កន្លាត​។ ក្លិន​ត្រសក់​នឹង​ការពារ​ប្រឆាំង​សត្វល្អិត​នេះ​មិន​ឱ្យចូល​កៀក​ផ្ទះ​របស់​លោកអ្នក​នោះទេ និង​ថែមទាំង​ជួយ​បញ្ឈប់​ការលូតលាស់​ប្រភេទ​មីក្រុប​គ្រោះថ្នាក់​ជាច្រើន​ផងដែរ​។ លោក​អ្នកនឹង​សប្បាយចិត្ត​ពេល​ឃើញ​លទ្ធផល​ជាក់ស្តែង​៕

ប្រភព៖ រី​ស៊ី​ពី​ហ្វ័​រ​ណេ​ត​ឆឺ​រ៉​ល​រី​មេន​ឌី​

អ្នកនឹងចូលចិត្ត

មតិយោបល់