adverise with khmeread 4123

ឧស្សាហ៍​ឈឺ​? ភេស​ជ្ជៈ​អស្ចារ្យ​នេះ​គឺ​សម្រាប់​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​ជំងឺ​យារ​យី​ទាំងឡាយ​មិនឱ្យ​ឆ្លង​ចូល​រាងកាយ​ងាយៗ​

​    ​ការដែល​អាចបង្កើត​បាន​ប្រព័ន្ធ​ភាពស៊ាំ​ដ៏​ខ្លាំងក្លា​មួយ​គឺ​ដូចជា​កសាងបាន​កំផែង​រឹងមាំ​មួយ​ការពារ​ប្រឆាំង​ជំងឺ និង​វីរុស​ទាំងពួង ព្រមទាំង​ផ្តល់ឱ្យ​រាងកាយ​នូវ​សុខភាព​ល្អប្រសើរ​។ 

​    ​ប្រភេទ​នៃ​របប​អាហារ បញ្ហា​ស្ត្រេ​ស អាយុ ចលនា​រាងកាយ និង​បែបផែន​រស់នៅ​គឺ​សុទ្ធតែ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ការបំពេញ​មុខងារ​រប​ស់​ប្រព័ន្ធ​នេះ​។ ដើម្បី​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ភ្លាមៗ​លោកអ្នក​គួរ​អនុវត្តតាម​រូបមន្ត​ភេសជ្ជៈ​ខាងក្រោម​។ 
​    ​
​    ​* គ្រឿងផ្សំ​៖
​    ​- ការ៉ុត ២ មើម​
​    ​- ស្វាយ​ទុំ ១/៣ នៃ​កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​)
​    ​- ល្ហុង ១/៤ នៃ​កែវ​
​    ​- ខ្ញី​កោស​សាច់​រួច ១ ស្លាបព្រា​បាយ​
​    ​- ទឹក ១/៣ នៃ​កែវ​

​    ​* របៀប​ធ្វើ​៖
​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ប្រដាប់​កិន និង​កិន​ឱ្យ​សព្វ​។ ផឹក​វា​ភ្លាមៗ​ពេលណា​ម៉ោង​ណា​ក៏បាន​។ ឧស្សាហ៍​ផឹក​វា ប្រសិនបើ​លោកអ្នក​ចង់​បង្ការ​កុំឱ្យ​ចេះតែ​កើត​ជំងឺ​នេះ​ជំងឺ​នោះ​ឥត​ឈប់​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ធីប​ហ្វ័​រ​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់