adverise with khmeread Untitled 1

ចោរ​រាសី​ដាក់​លួច​ចំ​នារី​ចិត្តសឿង លទ្ធផល​គួរឱ្យ​អាសូរ​!

    ​ចោរ​នេះ​នឹង​ជា​ឧទាហរណ៍​ជាក់ស្តែង​ដ៏​អស្ចារ្យ​នៃ​ពាក្យចាស់​ដែល​ពោលថា "​កុំ​មើលងាយ​មនុស្សតែ​សម្បក​ក្រៅ​" បន្ទាប់ពី​សម្រេចចិត្ត​លួច​ចំ​មនុស្ស​ខុស ហើយ​លទ្ធផល​ចុងក្រោយ​គឺ​ពិតជា​គួរឱ្យ​ឈឺផ្សា​ណាស់​។​

​    ​ក្នុង​វីដេអូ បុរស​ម្នាក់នេះ​បាន​ព្យាយាម​លួច​អីវ៉ាន់​ពី​ក្នុង​កាបូប​ប្រាក់​ស្រី្ត​ម្នាក់​នៅលើ​ឡានក្រុង​ក្នុងប្រទេស​ចិន​។​

​    ​ស្ត្រី​នេះ​បាន​ឈរ​នៅលើ​ឡានក្រុង​កំពុង​មើល​អ្វីមួយ​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​នាង ខណៈ​បុរស​នោះ​កំពុង​ឈរ​ពីក្រោយ​នាង​។​

​    ​ប្រហែល​នាង​ដឹង​! នាង​បាន​ផ្លាស់​ទី​ទៅ​កន្លៀត​ឡាន​ដើម្បី​រាយ​អន្ទាក់​។ ពេលនោះ​បុរស​នោះបាន​មើល​ជុំវិញខ្លួន​យ៉ាង​រហ័ស​រួច​លូកដៃ​ចូល​កាបូប​នាង​។​

​    ​ទោះយ៉ាងណា ស្ត្រី​នោះបាន​ដឹងខ្លួន​មុន​ហើយ​ងាក​មក​ចាប់​កដៃ​ចោរ​ហើយ​ស្រែកយំ​ខ្លាំងៗ​ដើម្បី​ទាក់ទាញ​អ្នកដំណើរ​ឱ្យ​ចាប់អារម្មណ៍ ខណៈពេល​នោះ​ចោរក៏បាន​ស្រែក​ដាក់​វិញ​។​

​    ​តែ​ជនរងគ្រោះ​មិនបាន​ទុក​មុខ​ទេ ដោយ​ចាប់​កាច់​កដៃ អុក​នឹង​ជង្គង់ និង​ទាត់​មុខ​ដូច​បាល់​អ៊ីចឹង​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់