adverise with khmeread Tim cook apple

លេច​ធ្លាយ​! ក្រុមហ៊ុន Apple ជួល​អតីត​អ្នកធ្វើ Google X និង Nest exec មក​ធ្វើការ​

    ​អ្នកនាង Yoky Matsuoka ជា​អ្នក​រួមចំណែក​ម្នាក់​នៃ​ការរកឃើញ Google X និង​ជា​អតីត​អនុប្រធាន​នៃ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ស្មា​ត​ហូ​ម Nest ថ្មីៗ​បាន​ផ្លាស់​ទៅ​ក្រុមហ៊ុន Apple ដើម្បី​ធ្វើការ​លើ​គម្រោង​សុខភាព​មួយ នេះ​បើ​យោងតាម​វេ​ប​សាយ Fortune​។​

​    ​អ្នកជំនាញ​ខាង​មនុស្ស​យន្ត​នេះ​ធ្លាប់​បម្រើការ​នៅ​មន្ទីរពិសោធន៍​ស្រាវជ្រាវ Google X ជំនាញ​វេជ្ជសាស្ត្រ​និង​បាន​ដឹកនាំ​ការផលិត​បច្ចេកវិជ្ជា Thermostat ឱ្យ​ក្រុមហ៊ុន Nest​។ នាង​នឹងចូលរួម​ជាមួយ​ក្រុមការងា​រ​របស់ Apple ក្រោម​ការដឹកនាំ​របស់​លោក Jeff Williams ប្រធាន​បច្ចេកវិជ្ជា​សុខភាព​នៅ​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Cuppertino នេះ​។​

​    ​ចំណាត់ការ​នេះ​គឺជា​ការបង្ហាញ​ចុងក្រោយ​បំផុត​នៃ​កើនឡើង​និន្នាការ​នៃ​ការយកចិត្តទុកដាក់​ផ្នែក​សុខភាព​និង​រាងកាយ​សម្រាប់​ក្រុមហ៊ុន Apple ដែល​កាលពី​សប្ដាហ៍​មុន​បានចេញ​នូវ​កម្មវិធី Carekits ដំបូង​របស់ខ្លួន ដើម្បី​ជួយ​មនុស្ស​គ្រប់​គ្រង់​ស្ថានភាព​សុខភាព​៕

adverise with khmeread
ប្រភព៖ cnet

អ្នកនឹងចូលចិត្ត

មតិយោបល់