adverise with khmeread D077856e 4a63 42ed 993d dd2a427fd044

រន្ធ​ត់​នៅ​ផ្លូវជាតិ​លេខ​៤!!! HINO បុក​ជាមួយ​ ​Corolla ​ស្លាប់​២​នាក់​របួស​ម្នាក់​នៅ​ស្រុក​អង្គស្នួល​(​មាន​វីដេអូ​)

     កណ្តាល ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​រថយន្ត នា​វេលា​ម៉ោង​៩​និង ៣០​នាទី​យប់​ថ្ងៃទី​០៤​​ ខែឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ភូមិស្រះ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​០៤ ចន្លោះ​គីឡូ​មែត្រ ២៥-២៦​​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ឣ្ន​ក​បើកបរ​១​នាក់ ប្រុស ស្លាប់​២​នាក់​ស្រ្តីជា​ម្ដាយ និង​កូន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ។​

     ប៉ូលិស​និយាយថា នៅ​ថ្ងៃ ខែ ឆ្នាំ និង​វេលា​កើតហេតុ ខាងលើ​មាន​រថយន្ត ០១​គ្រឿង​ម៉ាក HINO  ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ​ 3A-2811 ឣ្ន​ក​បើកបរ​មិនស្គាល់ឈ្មោះ​(​រត់គេចខ្លួន​) ដែល​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​គឺ​ពី​ភ្នំពេញ​-​ព្រះ​ស៊ី​ហ​នុ​។​

     លុះ​មកដល់ ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​រថយន្ត០១​គ្រឿង​ទៀត​ម៉ាក ​COROLLA ពណ៌ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ​ 2D-1060 បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​នៅ​កន្លែងកើតហេតុ​។​

     ប៉ូលិស​បន្តថា ជនរងគ្រោះ ភាគី​រថយន្ត Corolla ​ឈ្មោះ​ ខៀវ រិទ្ធី​ពិសិដ្ឋ ភេទ​ប្រុស​ ​អាយុ​២៩​ឆ្នាំ ជា​អ្នកបើករថយន្ត របួសធ្ងន់ (​ជា​ប្តី​),​អ្នករួមដំណើរ​ឈ្មោះ យិន បុប្ផា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ស្លាប់ (​ជា​ប្រពន្ធ​)​ និង​ឈ្មោះ នី ភេទ​ស្រី អាយុ​០៥​ឆ្នាំ ស្លាប់(​ជា​កូនស្រី​) អ្នក​ទាំង​៣​រស់នៅ​ភូមិ​ខ្នា​តា​នង ឃុំ​ស្វាយ​រំ​ពេល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បើក​ពី​ទិស​ខាងលិច  ទៅ​ទិសខាងកើត ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា។ ក្នុងករណីនេះ​បណ្តាលអោយ​ខូចខាត​រថយន្ត​០២​គ្រឿង។​

     ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​បាន​ប្រមូលយក​វ​ត្តុ​តាង​ដែល​ពាក់​ព​ន្ធ័ យកមក​រក្សាទុក​នៅ អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់។ ចំណែក​សាកសព​ត្រូវបាន ប្រគល់ជូន​គ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់