adverise with khmeread B491450c 98dd 4dd2 8615 9abbc272f0bf

បុរស​ម្នាក់​ត្រូវបាន​រថយន្ត​មួយគ្រឿង​បុក​របួសធ្ងន់ ហើយ​រថយន្ត​បាន​បើក​រត់​បាត់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​រថយន្ត​មួយគ្រឿង​បុក​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ហើយ​រថយន្ត​បាន​បើក​រត់​បាត់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៥​ ខែឧសភា ​ឆ្នាំ​២០១៦ ត្រង់ចំណុច​ភ្លើងស្តុប​ត្រឡោកបែក ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។​

    ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ​ភេទ​ប្រុស​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម (​សង់​ប៉ិ​ច​)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BQ-9823​ ​បើក​តាមផ្លូវ​៥៩៨​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។​


    ​ចំណែក​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កូរ៉េ​១​តោន​កន្លះ​ពណ៌ខៀវ​មិន​ចាំ​ស្លាក​លេខ​បើក​តាមផ្លូវ​៣១៥​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​បង្ក​ខាងលើ​បើក​យ៉ាង​លឿន​ហើយ​បាន​​ជិះ​មក​បុក​ចំ​កន្ទុយ​ម៉ូតូ​បណ្ដាលឱ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​ពីក្រោយ​ហូរឈាម​សន្លប់​ឈឹង​មិនដឹង​ខ្លួន​(រងរបួស​ធ្ងន់​)។ ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​បើករថយន្ត​បក​ក្បាល​ត្រឡប់ក្រោយ​តាមផ្លូវ​៦០៨​រត់គេចខ្លួន​បាត់ទៅ​បន្សល់​តែ​ជនរងគ្រោះ​ដេក​សន្លប់​នៅ​នឹង​កណ្ដាល​ផ្លួ​វ​តែម្នាក់ឯង​ប៉ុណ្ណោះ។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​។ ចំណែកឯ​ម៉ូតូ​វិញ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​បឹងកក់​២​រងចាំ​ម្ចាស់​ម៉ូតូ​មក​ទទួលយក​ទៅវិញ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់