adverise with khmeread 099e37c1 0a6a 423d b519 9e541aca0d8e

ឃាត់​បុរស​ម្នាក់​កត់​ល្បែង​កន្ទុយ​លេខ(ឆ្នោត)​

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដូនពេញ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង​០៣ ​និង​៣០នាទី​រសៀល នៅ ក្រោយ​ផ្ទះ​ក្នុង​ឌឺ​ហែម ផ្លូវ​៤៩ ក្រោយ​ក្រសួង​ឧស្សាហកម្ម ភូមិ​៣ ក្រុម​១៤ សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ​ពាក់​ពាក់ព័ន្ធ​ល្បែងស៊ីសង។​

     ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ បាន​ចុះបង្ក្រាប កន្លែង​បើក​ល្បែង​ស៊ី សង​ខុសច្បាប់ (​ភ្នាល់​កន្ទុយលេខ​) ដោយ​ឃាត់​បាន​មនុស្ស​ប្រុសម្នាក់​ជា​ភ្នាក់ងារ​កត់​កន្ទុយលេខ នៅក្រោយ​ផ្ទះ​ក្នុង​ឌឺ​ហែម ផ្លូវ៤៩ ក្រោយ​ក្រសួង​ឧស្សាហកម្ម ភូមិ​៣ ក្រុម១៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

     វ​ត្តុ​តាង​ចាប់យក ​៖ ក្រដាស​សម្រាប់​កត់​ឆ្នោត​មួយចំនួន​, ម៉ាស៊ីន​គិត​លេខ​ចំនួន​02 គ្រឿង​,​ប៉ិច​សម្រាប់​កត់​ចំនួន​មួយ​,​លុយ​ខ្មែរ​ចំនួន 950900​រៀល (​កៅសិប​ប្រាំ​មឺ​ន​ប្រាំបួន​រយ​) ,​លុយ​ដុល្លារ​ចំនួន​150$ (​មួយរយ​ហាសិប​ដុល្លារ​),​ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង ក្នុងនោះ​មាន​មួយគ្រឿង​ម៉ាក SAMSUNG S3 ពណ៌​ខ្មៅ ចំនួន​មួយ​ដែលមាន​លេខ​ទូរ ស័ព្ទ​លេខ 089 311 244  និង​មួយគ្រឿង​ទៀត​ម៉ាក NOKIA ពណ៍​ខ្មៅ ចំនួន​មួយគ្រឿង​ដែលមាន​លេខ​ទូរស័ព្ទ​លេខ 081 311 244​។ កាបូបស្ពាយ​ពណ៌​ត្នោត​ចំនួន​មួយ សំរាប់​ដាក់​លុយ​កត់​ឆ្នោត​។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​ខ្លួ ន​នៅ​អធិការ​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​តាម​និ​តី​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់