adverise with khmeread 22ea0f9c 8eaa 4dc2 9801 03e91b6f591e

ឃាត់​បុរស​២​នាក់​ជួញដូរ​ថ្នាំញៀន​នៅ​ត្បូងឃ្មុំ​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ​ឃាត់ខ្លួន​នៅ​ថ្ងៃទី០៤ ខែ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៣ ​និង​៣០ នាទី រសៀល​នៅ​ចំណុច​ភូមិ​ជប់​ទី១ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​ដកហូត​វត្ថុតាង​មួយចំនួន។​

    ប៉ូលិស​និយាយថា ដំបូង​ប៉ូលិស​បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ដ៏​ធំ​មួយ បាន​ឃាត់ខ្លួន​មេក្លោង​ជួញដូរ​ថ្នាំញៀន ចំនួន​២​នាក់​គឺ​១.​ឈ្មោះ អៀង វ៉ាន់​ណូ ភេទ​ប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ និង​២.​ឈ្មោះ ណៃ បូរី ហៅ​កូយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ក្នុងខណៈពេល​កំពុង​ដោះដូរ​ថ្នាំញៀន​នៅក្នុង​ផ្ទះ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដក​ហូ​ត​បាន​ម្សៅ​ក្រាម​ព​ណ៌ស សង្ស័យ​ថ្នាំញៀន បាន​ចំនួន​៧១​កញ្ចប់ (​ធំ០៣ តូច៦៨​កញ្ចប់​)​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ចំនួន ០១ និង​ឧបករណ៍ប្រើប្រាស់​និង​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

    បច្ចុប្បន្ន​មុខសញ្ញា ទាំង០២​នាក់ សមត្ថកិច្ច​ជំនាញ​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ កំពុង​សាកសួរ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់