សៀមរាប ៖ មានករណីម៉ូតូនិងម៉ូតូបុកគ្នានៅផ្លូវមាត់ស្ទឹងសៀមរាប បណ្ដាលឱ្យបុរសម្នាក់ជិះម៉ូតូ Honda Dream ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1J-3344 រងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹងនៅហ្នឹងកន្លែងហើយភាគីម្ខាងទៀតគេចខ្លួនបាត់។
គ្រោះថ្នាក់ខាងលើនេះកើតឡើង កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅម្ដុំមាត់ស្ទឹងសៀមរាប ក្រុង-ខេត្តសៀមរាប។
បន្ទាប់មកសមត្ថកិច្ចបានចុះមកធ្វើអន្តរាគមន៍ករណីនេះ តែយ៉ាងណាក៏ដោយសមតថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយ៕
