adverise with khmeread Raping

ចាប់រំលោភកុមារីអាយុ៦ឆ្នាំរំលោភបានសម្រេច ត្រូវប៉ូលិសវ៉ៃខ្នោះ

     កំពង់ឆ្នាំង ៖ បុរសវ័យ៧៦ឆ្នាំត្រូវបានប៉ូលិសស្រុកទឹកផុសចាប់ខ្លួន កាលពីវេលាម៉ោង៥កន្លះល្ងាចថ្ងៃទី២០ធ្នូឆ្នាំ២០១៥  នៅចំណុចផ្ទះឈ្មោះ នូ សីុណាន ស្ថិតនៅភូមិកោះខ្ទុម  ឃំុជៀប  ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបន្ទាប់ពីបានធ្វើ សកម្មភាពចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំបានសម្រេចខណ:ពេលនាងកំពុងរើសក្តឹបស្វាយ នៅផ្ទះរបស់ខ្លួន។
    ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នូ  សីុណាន ហៅ​​ជាង ភេទ​​ប្រុស  អាយុ ៧៦ ឆ្នាំ ភូមិកោះខ្ទុម  ឃំុជៀប  ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មុខរបរកសិករ ។
     ប៉ូលិសបន្តថា កាលពីថ្ងៃទី  ១៤ធ្នូឆ្នាំ ២០១៥  ម៉ោង ១១ថ្ងៃត្រង់នៅចំណុចផ្ទះ ឈ្មោះ នូ  សីុណាន ស្ថិតនៅភូមិកោះខ្ទុម  ឃំុជៀប ស្រុកទឹកផុស ជនសង្ស័យបានចាប់ក្មេងស្រីឈ្មោះ ម-បអាយុ ៦ ឆ្នាំខណ:ពេលដែលក្មេងស្រីនោះកំពង់រើសក្តឹបស្វាយហូប  ហើយចាប់រំលោភសេពសន្ធវៈ រហូតបានសម្រេច។
    លុះដល់ថ្ងៃទី  ២០ធ្នូឆ្នាំ២០១៥  ម្តាយក្មេងស្រីឃើញកូនស្រីមានធ្លាក់ឈាមតាមប្រដាប់ភេទឥតឈប់ ក៏សួរកូនត្រូវបានកូនបានប្រាប់ម្តាយថា"ឈ្មោះ នូ  សីុណាន  បានចាប់ខ្លួនរំលោភនៅពេលនាងកំពង់រើសក្តឹបស្វាយនៅផ្ទះរបស់គាត់"  ។បន្ទាប់មកក៏ប្តឹងប៉ូលិសឲ្យចាប់ខ្លួន ចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់