adverise with khmeread 1

​មួយ​ជើង​ផ្លាត​ចូល​ទី​របស់ Gareth Bale ធ្វើឱ្យ Man City ជ្រុះ​ខ្ពាក​ត្រឹម​វគ្គ ១/២ Champions League

    ​ក្រុម​អធិរាជ​ស Real Madrid បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ដើម្បី​ប្រឈមមុខ​នឹង​គូសត្រូវ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​គឺ​ក្រុម Atletico Madrid​។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​វែ​ល កីឡាករ Gareth Bale ជា​អ្នកបង្ក​ឱ្យមាន​គ្រាប់​បាល់​ជ័យជម្នះ​កើតឡើង​នៅ​តង់​ទីមួយ បន្ទាប់ពី​ស៊ុត​ទៅបុក​ជើង​ខ្សែការពារ Man City កីឡាករ Fernando និង​បាន​ផ្លាត​ចូល​ទី​។​

​    ​ក្រុម​ម្ចាស់ផ្ទះ​បាន​គ្រប់គ្រង​ការប្រកួត​ទាំងពីរ​តង់​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​មានប្រៀប​ទាំង​ការ​ស៊ុត​និង​គ្រប់គ្រង​ភាគរយ ស្របពេល Man City បាន​ចំណាយពេល ៩០ នាទី​ដើម្បី​ស៊ុត​ត្រឹមតែ​បួន​ជើង​ហើយ​មិន​ចំ​គោលដៅ​សូម្បី​តែមួយ​ជើង​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី លោក Manuel Pellegrini ត្រូវតែ​ផ្តោតទៅលើ​ក្របខ័ណ្ឌ Premier League វិញ ព្រោះ​ពួកគេ​អាច​ជ្រុះ​ចេញពី​ក្រុម​កំពូល​ទាំង​៤​ខណៈ​បិសាច​ក្រហម Man Utd កំពុង​ដេញតាម​ពីក្រោយ​៕

 

adverise with khmeread

មតិយោបល់