adverise with khmeread 1

​ក្រុម​កីឡាករ​របស់ Leicester នឹង​ទទួលបាន​រថយន្ត Mercedes តម្លៃ ៤៧.៤០២ ដុល្លារ បន្ទាប់​ឈ្នះ​ពាន PL

​    ​អ្នកជំនួញ​ដៃ​ទូលាយ​ជនជាតិ​ថៃ​និង​ជា​ម្ចាស់​ក្លឹប Leicester លោក Vichai Srivaddhanaprabha បាន​កំណត់ថា នឹង​ផ្តល់​កីឡាករ​កញ្ជ្រោង​ទាំង ៣០ នាក់​នូវ​រថយន្ត​មួយគ្រឿង​ម្នាក់​បន្ទាប់​លើក​ពាន Premier League ដ៏​មិន​នឹកស្មាន​ដល់​។​

​    ​តាមរយៈ​សារព័ត៌មាន Daily Mail បានឱ្យដឹងថា កីឡាករ​ទាំងអស់​នឹង​ទទួលបាន​រថយន្ត Mercedes B-Class Electric Drive ដូចៗ​គ្នា ដែល​ក្នុង​មួយគ្រឿង​មានតម្លៃ ៤៧.៤០២ ដុល្លារ ដូច្នេះ លោក Srivaddhanaprabha នឹង​ចំណាយ​អស់ ១,១ លាន​ដុល្លារ​។​

​    ​មហាសេដ្ឋី​ពាន់​លាន​រូបនេះ​បាន​សន្យា​ទៀតថា នឹង​ចំណាយលុយ​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង Las Vegas ដល់​ក្រុម​កញ្ជ្រោង​ទាំងមូល​ដើម្បី​អបអរ​ជ័យជម្នះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់