33d357e900000578 0 image a 51 1462360615034

ពេជ្រ​ចំណាស់ ៣ ពាន់​លាន​ឆ្នាំ​នឹងត្រូវ​ដាក់លក់​ដេញថ្លៃ​នៅ​ក្រុង​ឡុង​ដ៍​ខែក្រោយ​នេះហើយ​

​    ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៤​ខែឧសភា​បានឱ្យដឹងថា ត្បូង​ពេជ្រ​ធំ​បំផុត​ដែល​រកឃើញ​ជាង​កន្លះ​សតវត្សរ៍​មកនេះ​គ្រោង​ដាក់លក់​ក្នុងតម្លៃ​ឯតទគ្គ​កម្ម ៥០ លាន​ផោន (​ប្រហែល​ជាង ៧០ លាន​ដុល្លារ​) នៅពេល​ពេជ្រ​នេះ​ត្រូវបាន​យកទៅ​ដាក់លក់​ដេញថ្លៃ​ក្នុង​ទីក្រុង​ឡុង​ដ៍​ខែក្រោយ​នេះ​។ 

​    ​ត្បូង​ពេជ្រ​ឈ្មោះ Lesedi la Rona ត្រូវបាន​គេ​យកមក​បង្ហាញ​ក្នុងប្រទេស​បុ​ត​ស្វា​ណា​ស្ថិតនៅ​ទ្វីបអាហ្វ្រិក​ភាគខាងត្បូង​កាលពី​ឆ្នាំមុន និង​ត្រូវបាន​ព្យាករ​ថា​មាន​អាយុកាល ៣ ពាន់​លាន​ឆ្នាំ​។ 

​    ​ប្រសិនបើ​ត្បូង​ពេជ្រ​ទំហំ ១.១០៩ កា​រ៉ាត់ ដែលជា​ត្បូង​ធំ​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​នេះ លក់បាន​ដល់​ថ្លៃ​កំណត់​របស់​វា​មែន​នោះ វា​នឹង​ផ្តួល​កំណត់ត្រា​ពេជ្រ​បច្ចុប្បន្ន​របស់​ពិភពលោក​យ៉ាងហោចណាស់​ក៏​លើស​ចំនួន ១៦ លាន​ផោន (២៣,២២​លាន​ដុល្លារ​) ដែរ​។​

​     ក្រុមហ៊ុន​លក់​ដេញថ្លៃ Sotheby's London នឹង​លក់​ពេជ្រ​នេះ​នៅ​ថ្ងៃទី ២៩ ខែមិថុនា ហើយ​វា​ត្រូវគេ​រំពឹងថា​នឹង​ឡើងដល់​ថ្លៃ​កំណត់​របស់​វា ៧០ លាន​ដុល្លារ​។ 

​    ​ការដេញថ្លៃ​ឯតទគ្គ​កម្ម​បច្ចុប្បន្ន​គឺ​ធ្វើបាន​ត្រឹមតែ ៣២ លាន​ផោន (​ជាង ៤៦ លាន​ដុល្លារ​) ប៉ុណ្ណោះ​សម្រាប់​ត្បូង​ពេជ្រ​ពណ៌​ខៀវ​ដែល​លក់​ដេញថ្លៃ​នៅ​ក្រុមហ៊ុន Sotheby's London កាលពី​ឆ្នាំមុន​៕

ប្រភព៖ ដេលីមែល

មតិយោបល់