1

Bale ថា គាត់​មក Real ដើម្បី​លើក​ពាន Champions Leagues

    ​បន្ទាប់ពី​ជួយ​ក្លឹប​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប​កាលពី​យប់មិញ​នេះ កីឡាករ Gareth Bale បាន​និយាយថា គាត់​ជ្រើសរើស​ការផ្ទេរ​មកកាន់​ក្លឹប Real Madrid គឺ​ដើម្បី​ឈ្នះ​ពាន Champions League​។​

​    ​គាត់​បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា "​មូលហេតុ​ដែល​ខ្ញុំ​មក Real Madrid គឺ​ដើម្បី​ឈ្នះ​ពាន Champions Leagues! ខ្ញុំ​បានឈ្នះ​ម្តង​ហើយ ហើយ​ខ្ញុំ​មានឱកាស​ឈ្នះ​ម្តងទៀត​"​។​

​    ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​គឺជា​ដើមហេតុ​នៃ​គ្រាប់​បាល់​ជ័យជម្នះ​ទៅលើ​ក្រុម Man City កាលពី​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​ការ​វាយ​កាត់​របស់គាត់​ត្រូវបាន​ផ្លាត​ជាមួយ​ជើង​របស់​កីឡាករ Fernando​។​

​    ​គាត់​បាន​បន្តថា "​វា​មិន​សំខាន់​ឡើយ​ថា​តើន​រណា​ជា​អ្នក​ស៊ុត​បញ្ចូល​ទី ឬក៏​វា​ជា​គ្រាប់ Own Goal ឬក៏​មិនមែន​។ រឿង​ចម្បង​នោះ​គឺ យើង​មានឱកាស​ឈ្នះ Champions League ម្តងទៀត​"៕

ប្រភព៖ Marca

មតិយោបល់