adverise with khmeread 1

Terry ថា គាត់​ដេក​មិន​លក់​បក់​មិន​ល្ហើយ​មុន​ប៉ះ Thierry Henry

​    ​ប្រធាន​ក្រុម Chelsea កីឡាករ John Terry ទទួលស្គាល់ថា គាត់​បាន​ព្រួយបារម្ភ​ខ្លាំង​ដល់​ថ្នាក់​ដេក​មិន​លក់​មុនពេល​ជួប​អតីត​អ្នក​ស៊ុត​បញ្ចូល​ទី​ឆ្នើម​របស់ Arsenal លោក Thierry Henry​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើន​រណា​ជា​គូប្រជែង​ដ៏​ពូកែ​បំផុត Terry បាន​ប្រាប់ Chelsea Fans Channel ថា "​ចំពោះ​ខ្ញុំ ច្បាស់​ជា Thierry Henry! គាត់​ជា​ខ្សែប្រយុទ្ធ​មាន​សព្វ​មាន​គ្រប់​! មុនពេល​ប្រឈមមុខ​ជាមួយ​គាត់ ខ្ញុំ​បាន​ដេក​មិន​លក់​បក់​មិន​ល្ហើយ​នៅមុន​ការប្រកួត​មកដល់​"​។​

​    ​គាត់​បាន​បន្តថា "​ប៉ុន្តែ​គាត់ (Thierry Henry) ជា​សុភាពបុរស​ម្នាក់​នៅក្រៅ​ទីលាន​ផងដែរ​។ គាត់​តែងតែ​សរសើរ​ខ្ញុំ​ហើយ​បាន​និយាយ​លើកទឹកចិត្ត​ការប្រកួត​របស់ខ្ញុំ​និង​បាន​ជួយ​ខ្ញុំ​ជាច្រើន​។ ប៉ុន្តែ​ក្នុងនាម​ជា​កីឡាករ​ម្នាក់ គាត់​មាន​អ្វី​គ្រប់ៗ​យ៉ាង​! ខ្ញុំ​ខ្លាច​នៅពេល​លេង​តទល់​ជាមួយ​គាត់​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់