adverise with khmeread 1

​ជំនួស​ឱ្យ​ការបាញ់សម្លាប់​ដូច​គ្រា​មុន អាជ្ញាធរ​ថៃ​ចាប់​ខ្មែរ​កាប់​ឈើ​គ្រញូង​ខុសច្បាប់​បាន ២៨ នាក់​

​    ​អាជ្ញាធរ​ថៃ​បាន​និយាយថា ជនជាតិខ្មែរ​ប្រហែល ៦០ នាក់​បាន​លួច​ចូល​ខេត្ត Prachin Buri ប្រទេស​ថៃ​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃ​ពុធ​ដើម្បី​កាប់​និង​ជួញដូរ​ឈើ​ក្រញូង​ពី​ព្រៃឈើ​បេតិកភណ្ឌ​ពិភពលោក ហើយ​ប្រហែល​ពាក់កណ្តាល​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​។​

​    ​ប៉ូលិស ទាហាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​រកឃើញ​អ្នកធ្វើការ​ខុសច្បាប់​កំពុង​រង់ចាំ​ការដឹកជញ្ជូន​នៅ​ការដ្ឋាន​សាងសង់​អាង​ស្តុក​ទឹក​មួយ ក្នុងភូមិ Ban Kao ឃុំ Kaeng Din Sor ស្រុក Na Di​។ នៅពេលដែល​អាជ្ញាធរ​បាន​ទៅដល់​ទីតាំង ពួកគេ​ក៏បាន​រត់​ខ្ចាយ​ទៅគ្រប់​ទិសដៅ ហើយ​មានតែ ២៨ នាក់​ប៉ុណ្ណោះ​ត្រូវបាន​ឃាត់ខ្លួន​។​

​    ​អ្នក​សួរចម្លើយ​រកឃើញថា និយោជក​ខ្មែរ​ម្នាក់​បាន​បញ្ជូន​អ្នក​ឆ្លងដែន​ខុសច្បាប់​ទាំងនេះ ដើម្បី​កាប់​និង​បញ្ជូន​ឈើ​គ្រញូង​ចេញពី​ឧទ្យាន​ជាតិ Thaplan នៃ​ប្រទេស​ថៃ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​    ​មុនពេល​អាជ្ញាធរ​ឆ្មក់​ចូលទៅ​ដល់​ក្រុម​កាប់​ព្រៃ​ទាំងនេះ បុរស​ថៃ​ម្នាក់​ឈ្មោះ Somyos Munkhonburi ត្រូវបាន​ឃាត់ខ្លួន​និង​បាន​សារភាពថា គេ​ត្រូវបាន​គេ​ជួល​ចំនួន ៣០០០ បាត​ដើម្បី​នាំ​ជនជាតិខ្មែរ​ចូលទៅក្នុង​ឧទ្យាន​ជាតិ​។  គាត់​បាន​នាំ​អាជ្ញាធរ​ទៅ​មើល​កន្លែង​ណាត់ជួប​ជុំគ្នា​នៅ​តំបន់​ការដ្ឋាន​សាងសង់​អាង​ស្តុក​ទឹក​។​
​    ​
​    ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ូលិស លោក Weerachai Wisutthi-uthaikul មេបញ្ជាការ​ប៉ូលិស​ខេត្ត Prachin Buri បាន​ដកស្រង់​សម្តី​ជនជាតិ​កម្ពុជា​ដែល​បាន​ចាប់ខ្លួន​មួយចំនួន​ដោយ​និយាយថា ក្រុម​ដែលមាន​គ្នា ៦០ នាក់​នេះ​បាន​លបចូល​ខេត្ត Prachin Buri តាម​រថយន្ត​ភី​ក​អាប់​គ្រប​ជិត​ជាច្រើន​គ្រឿង​៕

ប្រភព៖ Bangkok Post

adverise with khmeread

មតិយោបល់