adverise with khmeread 33d36abd00000578 0 image a 92 1462359355752

ក្រុម​នារី​កុលសម្ព័ន្ធ​នេះ​ពាក់​ថាស​បបូរមាត់​ដើម្បី​លើក​សម្រស់​

​    ​ប្រភព​វេ​ប​សាយ​ដេលី​មែ​ល​បាន​ទម្លាយ​អំពី​រូបភាព​កម្រ​ទាំងអស់នេះ​បង្ហាញ​ស្ត្រី​កុលសម្ព័ន្ធ ដែល​ម្នាក់ៗ​សុទ្ធតែ​ពាក់​ថាស​ធំ​ក្នុង​មាត់​របស់ខ្លួន​ដោយ​ធ្វើឱ្យ​សំ​យ៉េះ​បបូរមាត់​សឹងតែ​ដាច់​។ 

​    ​ស្ត្រី​កុលសម្ព័ន្ធ​មួរ​ស៊ី (Mursi) ដែល​រស់នៅក្នុង​ឧទ្យាន​ជាតិ​ម៉ា​ហ្គោ (Mago National Park) ក្នុងប្រទេស​អេ​ត្យូ​ពី​ចាប់ផ្តើម​ពាក់​ថាស​បបូរមាត់​តាំង​ពី​វ័យ​ជំទង់ និង​បាន​បង្កើន​មាឌ​ថាស​នោះ​បន្តិច​ម្តងៗ​។ 

​    ​ថាស​ធ្ងន់ ដែល​ផលិត​ពី​ដីឥដ្ឋ​និង​មាន​អង្កត់ផ្ចិត ៥ អ៊ី​ញ​នេះ​ត្រូវបាន​ប្រើ​ដើម្បី​កត់សម្គាល់​ក្នុង​ពិធីបុណ្យ​បែប​សាសនា​តាម​ប្រពៃណី​សម្រាប់​ការ​ធំ​ពេញវ័យ និង​ជាស​ញ្ញា​នៃ​សម្រស់​ផងដែរ​។ 

​    ​ស្ត្រី​ចាប់ផ្តើម​ពាក់​វា​នៅ​អាយុ​ប្រហែល ១៥ ឆ្នាំ នៅពេល​ពួកគេ​នឹង​ត្រូវឱ្យ​សមាជិក​កុលសម្ព័ន្ធ​ម្នាក់​ផ្សេងទៀត​កាត់​ពង្រីក​បបូរមាត់​។ ស្នាមរបួស​នឹង​ជាសះស្បើយ​ក្នុង​រយៈពេល ៣ ខែ ប៉ុន្តែ​បន្ទាប់​មកវា​នឹងធ្វើ​ឱ្យ​រីក​បបូរ​មាត់ធំ​ងាយស្រួល​ដាក់​ថាស​ចូល​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់