adverise with khmeread D1848af6 c7dc 4449 b1f6 3ea761a13ee5

ប្តី​ចុង​រំលោភ​កូនស្រី​ដើម​អាយុ​១២​ឆ្នាំ​ត្រូវ​ប្រពន្ធ​ប្តឹង​ជាប់​ខ្នោះ​

     កំពង់ធំ ៖​ បុរស​ម្នាក់​ជា​ប្តី​ចុង​បាន​ចាប់រំលោភ​កូនស្រី​ដើម​អាយុ​១២​ឆ្នាំ​ត្រូវបាន​ម្តាយ​ប្តឹង ទៅ​ប៉ូលិស​ស្រុក​សន្ទុក​ឱ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​៤ ​ខែឧសភា​ ឆ្នាំ​២០១៦​នៅ​ភូមិជ័យជំនះ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ។​

     ប៉ូលិស​និ​យា​យ​ថា នា​ថ្ងៃទី​០៤​ ខែឧសភា​ ឆ្នាំ២០​១៦ ម៉ោង១១ ​និង​៣០​នាទី ប៉ូលិស​បានទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ជនរងគ្រោះ​ឈ្មោះ ភី ភា​រម្យ​អាយុ ៤១​ឆ្នាំ នៅ​ភូមិ ជ័យជំនះ ឃុំ​​កកោះ ស្រុក​សន្ទុក ថា​ប្តី​ចុង​របស់គាត់​ឈ្មោះ វ៉ាន់ ថេត បាន​រំលោភ​កូន​គាត់​ស្រី អាយុ​១២ ឆ្នាំ នៅក្រោម​ផ្ទះ កាលពី​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ​២០១៦ ម៉ោង១១​ និង​២០​នាទី​យប់។​

     ក្រោយ​ទទួល​ពាក្យបណ្តឹង ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ វ៉ាន់ ថេត (​ជា​ឪពុកចុង​) នៅ​ម៉ោង៤ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៤​ ឧសភា ​ឆ្នាំ​២០១៦​នេះ​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​សន្ទុក ដើម្បី​សាកសួរ។​

     តាម​ការសាកសួរ ស្រាវជ្រាវ​បានឱ្យដឹងថា ជនសង្ស័យ​បាន​យក​ប្រដាប់ភេទ​​របស់ខ្លួន ស៊ក​ចូល​រន្ធ​គូទ​របស់​ក្មេងស្រី​រងគ្រោះ ដែលកំពុង​ដេក​នៅក្រោម​ផ្ទះ​បាន​បន្តិច ក៏ត្រូវ​ជនរងគ្រោះ​ស្រែក ដោយ​ឈឺ​ពេក បណ្តាលឱ្យ​ផ្អើលឆោឡោ​ដល់​ម្តាយ។​

    ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់