adverise with khmeread 1

ព្រះពុទ្ធសាសនា​កំពុង​សាយភាយ​ឥទ្ធិពល​នៅ​ប៉ែក​អឺរ៉ុប​! ក្លឹប Reading គ្រោង​និមន្ត​ព្រះសង្ឃ​ស្រោច​ទឹក​លើករាសី​

​    ​នរណា​ក៏​ដឹង​ដែរ​ថា ក្រុម Leicester បានទទួល​ពរជ័យ​ពី​ព្រះ​តេជគុណ ប្រា​ប្រ​មឹង​កាឡា​ឆាន ក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​បំផុត​ក្នុង​វិស័យ​កីឡា​មិនអាច​ប្រកែក​បាន ដែល​បាន​ទាញ​ចំណាប់អារម្មណ៍​ប្រិយមិត្ត​បាល់ទាត់​ជុំវិញ​ពិភពលោក​។​

​    ​ជាមួយនឹង​ការសរសើរ​ពាសពេញ​ផែនដី​អំពី​ក្រុម​កញ្ជ្រោង ដែល​បានធ្វើ​ដំណើរ​ពី​ក្រុម​ប្រជែង​ដើម្បី​ជីវិត​នៅ EPL រហូតដល់​ក្លាយជា​ជើងឯក​លី​ក​កំពូល​អង់គ្លេស​កាលពីដើម​សប្តាហ៍​មុន មានការ​រាយការណ៍​ថា ក្រុម Reading ដែល​ស្ថិតនៅ​ក្របខ័ណ្ឌ Championship នឹង​ដើរ​តាម​គន្លង Leicester ដោយ​នឹង​និមន្ត​ព្រះសង្ឃ​ថៃ​ដើម្បី​សូត្រមន្ត​លើករាសី​។​

​    ​ក្តីសង្ឃឹម​របស់ Reading ដើម្បី​បាន​លេង​ការប្រកួត Playoff ដើម្បី​ឡើងមក Premire League ត្រូវបាន​រលាយ ខណៈ​ពួកគេ​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ១៥ នៃ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​របស់​អង់គ្លេស​ដែលមាន ២៤ ក្រុម​។​

​    ​ទោះជា​យ៉ាងណា ប្រធាន​ក្លឹប Reading ដែលជា​ជាតិ​ថៃ តាម​ដឹង​នឹង​និមន្ត​ព្រះ​តេជគុណ ប្រា​អា​ឆាន​វ៉ា​រា​ផុន​យ៉ា​វ៉ា​រូ ដែលជា​ព្រះសង្ឃ​មានការ​គោរព​ដ៏​ខ្ពង់ខ្ពស់​នៅ​វត្ត​ពូ​ថង ដើម្បី​សូត្រមន្ត​និង​ស្រោច​ទឹក​នៅ​ក្លឹប​អង់គ្លេស​មួយ​នេះ​ផ្ទាល់​តែម្តង​៕

ប្រភព៖ The Nation

adverise with khmeread

មតិយោបល់