adverise with khmeread 2f8462ee00000578 3367358 image a 3 1450563142658

នាង Nicki Minaj ចចេស​ទៅ​សម្តែង​ឲ្យ​មេដឹកនាំ​ផ្តាច់ការ​អង់​ហ្គោ​ឡា​ទោះ​សកម្មជន​សិទ្ធិមនុស្ស​ប្រាប់​ឲ្យ​លុបចោល

​នាង Nicki Minaj បាន​សម្តែង​នៅ​ចំពោះមុខ​ហ្វូង​ទស្សនិកជន​ដ៏​ណែនណាន់តាន់តាប់​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​ប្រទេស​អង់​ហ្គោ​ឡា ទោះ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​ពួក​អ្នក​រិះគន់​បាន​អំពាវនាវ​ឲ្យ​នាង​លុបចោល​ការប្រគុំ​តន្ត្រី​នៅ​ប្រទេស​ក្រីក្រ​តំបន់​របស់​អាហ្វ្រិក​នេះ​ក៏ដោយ​។ 

​តារាចម្រៀង​រ៉ែ​ប​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​សម្តែង​នៅ​រដ្ឋធានី Luanda នៅ​ពិធីបុណ្យ​គ្រី​ស​ស្មាស​មួយ​រៀបចំ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ Unitel​។  ដែល​កម្មសិទ្ធិ​មួយចំណែក​ត្រូវបាន​កាន់កាប់​ដោយ​គ្រួសារ​របស់​មេដឹកនាំ​ផ្តាច់ការ លោក Jose Eduardo dos Santos​។ 

នាង​នី​ក​គី មីណា​ច ពេល​សម្តែង​នៅ​អង់​ហ្គោ​ឡា​កាលពី​ថ្ងៃ​សៅរ៍ 

​ក្រុម​សិទ្ធិមនុស្ស​បាន​អះអាងថា វត្តមាន​របស់​នាង​នី​ក​គី មីណា​ច​ក្នុងប្រទេស​អង់​ហ្គោ​ឡា​អាច​ត្រូវបាន​ចាត់ទុកថា​ជា "​ការគាំទ្រ​" អំណាច​ផ្តាច់ការ​របស់លោក​ប្រធានាធិបតី និង បាន​ចោទប្រកាន់​អ្នកចម្រៀង​រូបនេះ​ថា​បាន "​យកលុយ​ពី​មេដឹកនាំ​ផ្តាច់ការ​ដោយ​ពុំ​ខ្វល់​ពីអ្វី​ទាំងអស់​"​។ តាម​ដឹង នាង​នី​ក​គី មីណា​ច​បានទទួល​លុយ​ចំនួន ២ លាន​ដុល្លារ​សម្រាប់​ការសម្តែង​កាលពី​ថ្ងៃ​សៅរ៍ ជាទី​ដែល​ហ្វូង​អ្នកគាំទ្រ​បាននាំគ្នា​ស្រែក​ឈ្មោះ​នាង​អំឡុង​ការសម្តែង​

​លោក Santos អាយុ ៧៣ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ទទួលខុស​ត្រូវចំ​ពោះ​អំពើពុករលួយ គ្រប់គ្រង​មិនបាន​ល្អ និង បំភិតបំភ័យ ក្នុងប្រទេស​ដែល​ជួប​ទុក្ខវេទនា​ក្រីក្រ​បំផុត​មួយ​នេះ បើទោះបីជា​ខ្លួន​គឺជា​អ្នក​ផលិត​ប្រេង​ធំ​បំផុត​ទី​ពីរ​របស់​អាហ្វ្រិក​ក៏ដោយ​។ បើតាម​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ មនុស្ស​ជាង ១​ភាគ​៣ នៃ​ប្រជាជន​សរុប​ប្រហែល ២៤ លាន​នាក់​កំពុង​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ ហើយ​ជិត ៧០ ភាគរយ​នៃ​ប្រជាជន​សរុប​រស់នៅ​ផ្អែកលើ​ចំណូល​មិន​ដល់ ២ ដុល្លារ​ផង​ទេ​ក្នុង​មួយថ្ងៃ​។ 

​តាំងពី​ក្លាយជា​ប្រធានាធិបតី​អង់​ហ្គោ​ឡា​ក្នុង​ឆ្នាំ ១៩៧៩ មក លោក Santos បាន​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មិនគួរ​ឲ្យ​ជឿ​តាមរយៈ​ការត្រួតត្រា​លើ​បណ្តា​ក្រុមហ៊ុន និង​ឧស្សាហកម្ម​ទើប​ងើបឡើង​ជាច្រើន​។ ទោះយ៉ាងណា ដោយសារ​ច្បាប់​ហាម​មិន​ឲ្យ​ប្រធានាធិបតី​កាន់កាប់​ភាគហ៊ុន​ហិរញ្ញវត្ថុ​ក្នុង​ក្រុមហ៊ុន និង​អង្គការ​នានា ទើប​លោក Santos បានចាប់ផ្តើម​រៀបចំ​ឲ្យ​កូនស្រី​របស់លោក​ឈ្មោះ អ៊ី​សា​ប៊ែ​ល ដូ​ស សាន់​តូ​ស (Isabel dos Santos) ទទួលយក​ទ្រព្យសម្បត្តិ​ទាំងនោះ​។ ហើយ​បើ​យោងតាម​ទស្សនា​វ​ដ្តី Forbes អ្នកនាង​គឺជា​មហាសេដ្ឋី​ពាន់​លាន​ដំបូង​គេ និង​ជា​ស្ត្រី​មាន​ជាងគេ​បំផុត​របស់​អាហ្វ្រិក​៕

 ប្រធានាធិបតី​អង់​ហ្គោ​ឡា លោក ចូ​សេ អេ​ឌូ​អា​ដូ ដូ​ស សាន់​តូ​ស

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់