ប្រាំឆ្នាំកន្លងទៅបន្ទាប់ពីតារាសម្តែងដ៏ល្បីក្នុងខ្សែភាពយន្ត Sunny Girl និងជាតារាចម្រៀងកោះតៃវ៉ាន់ នាង Rainie Yang នឹងធ្វើការត្រឡប់មកវិញជាមួយនឹងការបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ម្តងទៀតហើយ។
តារាសម្តែង និងជាតារាចម្រៀងវ័យ ៣១ឆ្នាំរូបនេះ នឹងត្រលប់មកវិញជាមួយនឹងការចូលរួមសម្តែងរបស់នាងនៅក្នុងខ្សែភាពយន្ត Roseleaf Bramble វគ្គ៨ ដែលមាន ៥២ភាគ ហើយខ្សែភាពយន្តមួយនេះគម្រោងចាក់បញ្ចាំងនៅក្នុងខែសីហា ខាងមុខនេះ។
Roseleaf Bramble គ្រោងនឹងចាប់ផ្តើមលេចមុខលើទូរទស្សន៍នៅក្នុងខែតុលាខាងមុខ ក្នុងប្រាំមួយភាគដំបូងនៃការចាក់បញ្ចាំងដំបូងនៃខ្សែភាពយន្តមួយនេះ៕
