adverise with khmeread D5f41000 cef0 4e6b a6eb 77275f6a46b5

ខឹង​ប្រពន្ធ​មិន​ដេក​ជាមួយ​ច្របាច់ក​សម្លាប់ ជាប់​ខ្នោះ​

     ព្រះសីហនុ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ព្រៃនប់​ចាប់ខ្លួន​នា​ថ្ងៃទី០៥ ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១២​ និង​៣០នាទី នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ច្របាច់ក​ប្រពន្ធ​សម្លាប់។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ វ៉ើ​ក សាវឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ដូចខាងលើ បាន​ប្រើ​ដៃ​ទះកំផ្លៀង និង​ច្របាច់ក​ជនរងគ្រោះ​ឈ្មោះ ណាំ ស្រី ភេទ​ស្រី អាយុ​៤៦ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ដូច​ចំណុច​ខាងលើ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ។​

     ក្រោយពី​សម្លាប់​ប្រពន្ធ​ហើយ​ប្តី​ចិត្តអប្រីយ៍​បាន​រត់គេចខ្លួន ប៉ុ​ន្តែ​ត្រូវបាន​កម្លាំង​ប៉ូលិស​ព័ទ្ធចាប់​បាន​នៅ​ម៉ោង​ទៀ​ភ្លឺ​នេះ​។​ មូលហេតុ​ស្រវឹងស្រា​ហើយ​ខឹង​ប្រពន្ធ​មិន​ចូលដេក​ក្នុង​បន្ទប់​ជាមួយ។​

     បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់