52734fd0 4f97 4489 801c c1e2d4b5d320

កុមារា​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​

    ឧ​ត្ត​រ​មានជ័យ ៖ កុមារា​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី​៤​ ឧសភា​ ឆ្នាំ​២០១​៦​ នៅ​ភូមិ​ភ្លង់​ចាស់ សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ ខណៈ​កំពុង​អង្គុយលេង​លើ​គ្រែ​ក្នុងផ្ទះ នៅពេល​មេឃ​កំពុង​ភ្លៀង។​

    ប៉ូលិស​និយាយថា មាន​ករណី រន្ទះបាញ់ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ភ្លាមៗ ខណៈដែល​ជនរងគ្រោះ​កំពុង​អង្គុយ​ក្នុងផ្ទះ កុមារា​រងគ្រោះ​ឈ្មោះ សឿ ពិសី  អាយុ១៣​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ។​

    បន្ទាប់មក​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​ពេល​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​រួចមក​៕

មតិយោបល់