adverise with khmeread 7a9d474a 2da5 46cd 8f33 92f4b1256da8

រុះ​រើ​អតីត​ប​ព្ជា​រ​បង់ប្រាក់​២​កន្លែង​តាមផ្លូវ​វេ​ង​ស្រេង ជម្រះ​មន្ទិល​

      ភ្នំពេញ ៖ អតីត​ប​ព្ជា​រ​បង់ប្រាក់​ចំនួន ២​កន្លែង នៅ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​ខណ្ឌមានជ័យ ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ រុះរើ​ចេញ​នៅ​ថ្ងៃទី​៥​ ខែឧសភា ​ឆ្នាំ​២០១៦ នេះ​ដើម្បី​ជម្រះ​មន្ទិល​ស្ស័​យ​ពី​ប្រជាពលរដ្ឋ។​

      បន្ទាប់ពី​រាជរដ្ឋាភិបាល​សម្រេច​លុប​ចោល​មិនឱ្យ​មានការ​បង់ប្រាក់​ស​ម្រា​ប់​យានយន្ត​ធ្វើដំណើរ​ឆ្លងកាត់​កាលពី​ដើមឆ្នាំ​កន្លងទៅនេះ បញ្ជរ​បង់ប្រាក់​នៅ​ពុំទាន់​រុះរើ ដែល​ធ្វើឱ្យ​ប្រជា​ពល​ដ្ឋ​មានការ​មន្ទិល​សង្ស័យថា "​អាច​ថ្ងៃក្រោយ​គេ​នឹង​ឱ្យ​បង់ប្រាក់​ឡើងវិញ​"។​

      ​ដូចនេះ​ដើម្បី​ជម្រះ​មន្ទិល​ខាងលើ​ន​សាលាក្រុង​បាន​រុះរើ​ចេញ។ ម្យ៉ាងទៀត​ដើម្បីឱ្យ​ផ្លូវ​នេះ​បាន​ទូលាយ​ទៀតផង។​

      ពលរដ្ឋ​លើកឡើងថា "​បើ​បាន​រុះរើ​ផ្លូវ​វេ​ង​ស្រេង កុំ​ភ្លេច​រុះរើ​ផ្លូវជាតិ​លេខ​៤​ផង​! "៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់