adverise with khmeread 33c40b3200000578 0 image m 6 1462359948640

Kanye West បណ្តេញ​អង្គរក្ស​ព្រោះ​ថ្លើមធំ​ហ៊ាន​និយាយ​ទៅកាន់​ប្រពន្ធ​ខ្លួន​

    ​វា​មាន​មិនមែនជា​ការសម្ងាត់​អ្វីមួយ​នោះឡើយ​ដែល​ត្រូវមាន​មន្ទិល​ថា​ភរិយា​របស់គាត់​នាង Kim Kardashian គឺជា​គ្រាប់ពេជ្រ​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់គាត់​នោះ​។​

​    ​Kanye West បានធ្វើការ​ចោទប្រកាន់​អង្គរក្ស​ការពារ​សន្តិសុខ​មួយរូប បន្ទាប់ពី​គាត់​ចាប់បាន​សកម្មភាព​អង្គរក្ស​រូបនោះ​កំពុង​ព្យាយាម​និយាយ​ទាក់ទង​ទៅកាន់​ភរិយា​សំណព្វ​របស់ខ្លួន​នៅឯ​អំឡុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Met Gala ក្នុង​ទីក្រុង New York កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។​

​    ​តារាចម្រៀង​រ៉ែ​ប​វ័យ ៣៨ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ប្រទះ​ឃើញថា​មានការ​ផ្ទុះ​កំហឹង​ច្រឡោត​យ៉ាងខ្លាំង និង​បានធ្វើ​ការបណ្តេញ​លោក Steve Stanulis យ៉ាង​តក់ក្រហល់ បន្ទាប់ពី​គាត់​ប្រទះឃើញ​អង្គរក្ស​ផ្ទាល់ខ្លួន​របស់លោក​រូប​នេះ​បាន​ជជែក​ជាមួយនឹង​នាង Kardashians នៅឯ​ក្រៅ​បន្ទប់​សណ្ឋាគារ Waldorf Astoria របស់​នាង​នៅក្នុង​ទីក្រុង New York៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់