adverise with khmeread 27af1190df0fa2c50322dd10895393d7 1

រូបភាព​កម្មករ​ជីក​រ៉ែ​ថត​ជាមួយ​ប្រពន្ធ នៅមុន​និង​ក្រោយពេល ពួកគេ​ទៅ​ក្រោម​អណ្ដូងរ៉ែ​

    ​រូបភាព​គួរឱ្យ​ចាប់អារម្មណ៍​ប៉ុន្មាន​សន្លឹក​នេះ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ប្រទេស​ចិន ជាមួយ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បង្ហាញឱ្យឃើញថា​ការងារ​ប្រចាំថ្ងៃ​នៅ​អណ្តូងរ៉ែ​មានការ​លំបាក​ប៉ុនណា​។​

​    ​អ្នក​ជីក​រ៉ែ​១០​នាក់​នៅ​អណ្ដូងរ៉ែ​ធ្យូងថ្ម​ខាងក្រៅ​នៃ​ទីក្រុង Huaibei ខេត្ត Anhui បាននាំគ្នា​អង្គុយ​ថតរូប​ជាមួយនឹង​ប្រពន្ធ​របស់​ពួកគេ បន្ទាប់ពី​ចេញពី​អណ្ដូងរ៉ែ រួមជាមួយ​នឹង​សម្លៀក​ឯកសណ្ឋាន​កម្មក​រ មាន​មួកសុវត្ថិភាព​និង​មុខ​ខ្មៅ​ដោយសារ​ធ្យូង​។ បន្ទាប់មក​ពួកគេ​បាន​ទៅ​បន្ទប់ទឹក​ដុសលាង​សម្អាតខ្លួន​ដើម្បី​ថតរូប​ថ្មី​មួយទៀត​។​

​    ​ក្នុង​រូបភាព​បាន​ទាក់ទាញ​អ្នក​បញ្ចេញយោបល់​នៅលើ​វេ​ប​សាយ NetEase ចំនួន​២០​ម៉ឺន​យោបល់ ជាមួយនឹង​ការនិយាយ​ថា សង្គម​គួរ​មានការ​គោរព​ចំពោះ​កម្មក​ជីក​រ៉ែ ហើយ​រដ្ឋាភិបាល​គួរតែ​តម្លើង​ប្រាក់ខែ​ពួកគាត់​ឱ្យ​ច្រើនជាង​នេះ​៕

adverise with khmeread
ប្រភព៖ shanghaiist

អ្នកនឹងចូលចិត្ត

មតិយោបល់