adverise with khmeread 1

ថោកទាប​រក​លេខ​ដាក់​គ្មាន​! បុរស​ហុងកុង​ម្នាក់​ត្រូវ​តុលាការ​កាត់ទោស​ជាប់គុក ២១ ឆ្នាំ​ពីបទ​រំលោភ​កូនស្រី​បង្កើត​ជាង ១០០ ដង​

​    ​យោងតាម​វេ​ប​សាយ​ព័ត៌មាន​សិង្ហ​បុរី Straitstimes ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានឱ្យដឹងថា បុរស​ហុងកុង​ម្នាក់​ត្រូវបាន​ពណ៌នា​ថា​ជា "​មនុស្ស​ថោកទាប​បំផុត​លើ​ផែនដី​" និង​ចាត់ទុក​បទឧក្រិដ្ឋ​រប​ស់ជន​នេះ​ថា "​ជ្រុល​ហួសហេតុ និង​គួរឱ្យ​ស្អប់ខ្ពើម​"  បន្ទាប់ពី​ព័ត៌មាន​លម្អិត​អំពី​ការ​បៀតបៀន​ផ្លូវភេទ​លើ​កូនស្រី​របស់គាត់​ត្រូវបាន​លាតត្រដាង​នៅក្នុង​តុលាការ​ជាន់ខ្ពស់​របស់​ហុងកុង​។

​    ​បុរស​អត់​ការងារ​ធ្វើ​វ័យ ៦២ ឆ្នាំ ដែល​ឈ្មោះ​របស់គាត់​ពុំ​ត្រូវបាន​លាតត្រដាង​ដើម្បី​ការពារ​អត្តសញ្ញាណ​ជនរងគ្រោះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២១ ឆ្នាំ​កាលពី​ថ្ងៃទី ៤ ខែឧសភា​។

​    ​មុននេះ​គាត់​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ចោទប្រកាន់​ចំនួន ១០ ក្នុងនោះ ៦ ករណី​ជា​បទ​រំលោភ និង​បួន​ករណី​ទៀត​ពីបទ​ផលិត​រូបភាព​អាសអាភាស​កុមារ​។ បើទោះបីជា​បដិសេធ​ប្រព្រឹត្ត​ខុស ក៏​បុរស​នេះ​នៅតែ​ប្រឈមមុខ​ជាប់គុក​។

​    ​ចៅក្រម​តុលាការ​កំពូល លោកស្រី ម៉ា​ជី ពូន​ម៉ាន់​ខាយ (Maggie Poon Man-kay) ដែល​ចេញ​សេចក្តីសម្រេច​កាត់ទោស បាន​ថ្កោលទោស​ខ្លាំងក្លា​ចំពោះ​បុរស​រូបនេះ និង​បាន​និយាយថា លោកស្រី​ចាត់ទុក​បទល្មើស​ជា​ជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​។

​    ​លោកស្រី​បន្ថែមថា "​ក្មេងស្រី​និយាយថា នាង​ត្រូវបាន​រំលោភ​ជាង ១០០ ដង​"​។

​    ​ការ​បៀតបៀន​ផ្លូវភេទ​លើកទីមួយ​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១១ នៅពេល​ជនរងគ្រោះ​មាន​អាយុ ៥ ឆ្នាំ និង​បាន​បន្ត​រហូតដល់​ឆ្នាំ ២០១៤​។

​    ​ក្មេងស្រី​រូប​នោះបាន​រម្លឹកថា ឪពុក​នាង​បាន​បៀតបៀន​នាង​រាល់ថ្ងៃ​ខណៈ​មើល​ដំណឹង​ពេល​ល្ងាច​ប្រហែល​មួយ​ម៉ោង​។ គាត់​នឹងមិន​ឱ្យបាន​នាង​ញ៉ាំ​បាយ​ទេ​ប្រសិនបើ​នាង​បដិសេធ​គាត់​៕

adverise with khmeread

មតិយោបល់