adverise with khmeread Index

អាវុធហត្ថឃាត់ជនសង្ស័យ​៨​នាក់ពាក់ព័ន្ធ ​​ចែកចាយ​គ្រឿងញៀន​

    ភ្នំពេញ ៖ ថ្នាំញៀន​ប្រភេទម៉ាទឹកកកចំនួន​៨​កញ្ចប់​ជាមួយជនសង្ស័យ​៨​នាក់ ​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀនត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបានជាបន្តបន្ទាប់រយ:ពេល២ថ្ងៃកន្លងមកនេះ។
     ករណីទីមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនម៉ាទឹកកក៦កញ្ចប់នៅ​ចំណុច​ចំណត​ឡាន​ក្នុង​ផ្សារ​សុរិយា​ម៉ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥​។​
​     មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​គឺ១-ឈ្មោះ ជា សំណាង​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរ​បរនិ​ទីលំនៅ​មិន​ពិតប្រាកដជា​ម្ចាស់​ថ្នាំ​និង​ទី​២-ឈ្មោះ គង់ បារាំង​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ​កសាង ស្នាក់នៅ​ផ្ទះជួល​លេខ​២៦ ផ្លូវ​បេតុង​លេខ​២១ ភូមិ​ត្នោតជ្រំ សង្កាត់​បឹង​ទំ​ពុង ខណ្ឌមានជ័យ ។​
    ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​វត្ថុតាង​មាន​៖ក្រាម​ពណ៏​ស​ថ្លា ចំនួន​៦​កញ្ចប់​(​ធំ​០១ តូច​០៥),កន្ត្រៃ​ចំនួន​០១,​ដែកកេះ ០១,​កែង​សំរាប់​ជក់ ចំនួន​០៧,ថង់​សំរាប់​ច្រក​មួយចំនួន​,ទូរស័ព្ទដៃ ម៉ាក​អាយ​ហ្វូន​ស៊េរី​ចាស់ ចំនួន​០១​គ្រឿង​និង​ម៉ាក​សាំ​សុង​បត់​០១​គ្រឿង,​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្តេប ពណ៏​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1E-7190និងអត្តសញ្ញាណប័ណ្ណ​ចំនួន​០១​និង​កាតគ្រី​ម៉ូតូ​ចំនួន​០១​សន្លឹក ។
    ដោយឡែកនៅព្រឹកថ្ងៃទី២១ធ្នូឆ្នាំ២០១៥នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ជនសង្ស័យ៦នាក់បន្ថែមទៀតនៅចំណុចមុខមន្ទីរពេទ្យព្រះកុសម:  ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដែលជាកន្លែងបង្ក្រាបមិនចេះអស់ ដោយដកហូតបានថ្នាំញៀន២កញ្ចប់។
    បន្ទាប់មកជនសង្ស័យទាំងអស់បានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីចាត់ការតាមនីតិវិធីបន្ត៕

adverise with khmeread

មតិយោបល់