adverise with khmeread Acd5b90d a718 46c6 9d75 6e388693c964

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​និង​ដាវ​ស៊ាំម៉ូ​រៃ​

    ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល ផ្ទះ​លេខ​១២​អឺ ភូមិ​អូរអណ្តូង សង្កា​ត​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ដកហូត​បាន​វត្ថុតាង មួយចំនួន ក្នុង​នោះបាន​ដកហូត​បាន​ដាវ​ស៊ាំមូរ៉ៃ​១​ដើម​ទៀតផង។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ហាំ សា​គី​រិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ កន្លែង​ចាប់ខ្លួន។ ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​៦​កញ្ចប់​តូច និង​២​កញ្ចប់​មធ្យម សរុប​ទាំងអស់​៨​កញ្ចប់ ក្នុងនោះ​ដកហូត​បាន​ដាវ​សាមូរ៉ៃ​១​ដើម និង​វត្ថុតាង​មួយចំនួនទៀត។ 

    ប៉ូលិស​បន្តថា បន្ទាប់ពី​ប្រជាពលរដ្ឋ​រាយការណ៍​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បាន​តាមដាន​មុខសញ្ញា​សង្ស័យ នៅ​ថ្ងៃ​ចាប់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​គ្រានោះ​ក៏​ឃាត់ខ្លួន​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​មួយចំនួន។​

    បន្ទាប់មក​សមត្ថកិច្ច​នាំខ្លួន​ជនសង្ស័យ​ចុះទៅ​ឆែកឆេរ​បន្ទប់​ជួល​បន្តទៀត​រកឃើញ​ថ្នាំ​ញៀន​​ជាច្រើន​កញ្ចប់​រួមជាមួយ​ដាវ​ស៊ាំមូរ៉ៃ​១​ដើម​ផងដែរ​។​

    ក្រោយពី​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​កញ្ចប់​រួចមក​ជនសង្ស័យ​ត្រូវបាន​ចាប់បញ្ជូន​ខ្លួន​​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់