adverise with khmeread 1

​ទូរទស្សន៍​នៅ​អា​ហ្ស​ង់​ទីន​បាញ់​លោក Donald Trump កប់ៗ​ជាមួយ​ឈុត​ផ្សាយ​សម្រាប់​ព្រឹត្តិការណ៍ Copa America

​    ​អ្នកជំនួញ​សម្បូរ​រឿងចម្រូងចម្រាស់ លោក Donald Trump បាន​ថ្លែង​សន្ទរកថា​មួយ​អំឡុង​ការប្រកួតប្រជែង​សម្រាប់​បេក្ខជន​ប្រធានាធិបតី​របស់​គណៈបក្ស​សាធារណៈរដ្ឋ ជាមួយ​ការនិយាយ​របស់គាត់​មួយចំនួន​ត្រូវបាន​រិះគន់​យ៉ាង​ចាស់ដៃ​។​

​    ​ប៉ុន្តែ​ទូរទស្សន៍ TyC Sports របស់​ប្រទេស​អា​ហ្ស​ង់​ទីន បាន​កែប្រែ​ការនិយាយ​នោះ​ទៅជា​ស្ប៉ត​សម្រាប់​ព្រឹត្តិការណ៍ Copa America ដ៏​គួរឱ្យ​ទាក់ទាញ​ទៅវិញ​។​

​    ​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តិ​នៅ​សហរដ្ឋអាមេរិក​នា​រដូវ​ក្តៅ​នេះ ហើយ​ការលើកឡើង​របស់លោក Trump អំពី​ការកសាង​របង​ព្រំដែន​ជាប់​ម៉ិ​ក​ស៊ិ​ក ដោយ​អះអាងថា គាត់​នឹង​បង្ខំ​ឱ្យ​ប្រទេស​ម៉ិ​កសិក​ចេញ​លុយ​ទាំងអស់​សម្រាប់​របង​ដើម្បី​បញ្ជៀ​សរាល់​ជនអន្តោប្រវេសន៍​ចូល​ទឹកដី​អាមេរិក​។ ពាក្យ​អះអាង​នេះ​ត្រូវបាន​ប្រើ​សម្រាប់​សរសើរ​ដល់​ការមកដល់​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ទៅវិញ​។​

​    ​ខណៈ​លោក Trump និយាយថា "​យើង​កំពុងមាន​មនុស្ស​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ជា​មនុស្ស​ដែល​យើង​មិន​ចង់បាន​" ពួកគេ​គឺ កីឡាករ Lionel Messi, Pablo Zabaleta និង Javier Mascherano ដែល​ត្រូវបាន​កាត់ត​ដើរ​ចេញពី​យន្តហោះ​។​

​    ​នៅពេល​លោក​បន្តថា "​ពួកគេ​ជា​ពេ​ជ្ឃ​ឃាដ​ពិតៗ​" កីឡាករ Angel Di Maria បាន​បណ្តើរ​បាល់​និង​ស៊ុត​បំប៉ោង​សំណាញ់​ទី​តែម្តង​"​។​

​    ​កីឡាករ Sergio Aguero, Gonzalo Higuain និង Javier Pastore ក៏មាន​មុខ​ផងដែរ នៅពេលដែល​លោក​និយាយថា "​យើង​គ្មាន​ការការពារ​"​។​

​    ​នៅ​ចុងបញ្ចប់​វីដេអូ មាន​សារ​ជា​ភាសា​អេ​ស្ប៉ា​ញ​មួយ​សរសេរថា "​ការពិត​នោះ​គឺថា រឿង​ដែល​ពួកគេ​ចំណាប់​បំផុត​គឺ​មិន​បិទ​មិនឱ្យ​យើង​ចូល​ចោះ​"៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់