adverise with khmeread Dd88350a cb77 46a9 ae88 73475a3ac3b5

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​រំលោភ​សេព​សន្ធ​វៈ​

     ស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​នា​ថ្ងៃទី​៥​ ឧសភា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១២​ និង១៥នាទីនៅ​ចំណុចនៅ ​ភូមិសំអាង ​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ពីបទ​រំលោភ​សេព​សន្ធ​វៈ។​

     ប៉ូលិស​និយាយថា ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ធី ហៀ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិសំអាង ​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង តាម​ដីកា បញ្ជា​ឱ្យចូល​ខ្លួន​លេខ​៤៦៦ ​អ យ ១៦ របស់លោក​ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង​ចុៈ​ថ្ងៃទី​៤ ០៥ ២០១៦ ស្តី​ពីបទ​រំលោភ​សេពសន្ថវៈ កាលពី​ខែកញ្ញា​ឆ្នាំ​២០១៥ មកម្ល៉េះ។​

     ករណី​ខាងលើនេះ ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​និង ជនសង្ស័យ​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់