adverise with khmeread Dba2f4a0 b68b 4b03 8784 39e566ffb533

បង្ក្រាប​ព្រានព្រៃ​ទ្រង់ទ្រាយ​ធំ​រិ​ប​អូស​អាវុធ​និង​ឧបករណ៍​មួយចំនួន​

     កំពង់ស្ពឺ ៖ ប៉ូលិស​ស្រុក​ឱ​រ៉ា​ល់ បាន​បើក​ប្រតិ​ប​ត្ត​ការបង្ក្រាប​ក្រុម​ព្រានព្រៃ​ចំនួន​៥​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ ក្នុងស្រុក​ឱ​រ៉ា​ល និង​កន្លែង​ផ្សេងៗ​ទៀត ព្រមទាំង​ដកហូត​ឆ្អឹង​សត្វ​បាន​មួយចំនួន។​

     ប្រតិបត្តិការ​នេះ ធ្វើឡើង​តាំងពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​០៣ ឧសភា ២០១៦ មកម្ល៉េះ ដោយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​និង​ប៉ូលិស​ស្រុក​ឱ​រ៉ា​ល់ ព្រមទាំង​សហការ​ជាមួយ​កម្លាំង​មន្ត្រី​ដែនជម្រកសត្វព្រៃ​ស្រុក​ឱ​រ៉ា​ល់។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ​វង់ វែង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ធ្វើស្រែ ២-​ឈ្មោះ​លឹម ហាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នក​ធ្វើស្រែ​៣-​ឈ្មោះ​ឡាយ លីម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ធ្វើស្រែ ៤-​ឈ្មោះ​ប៊ុន រិទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ធ្វើស្រែ​និង​៥-​ឈ្មោះ​ធូ ធី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នក​ធ្វើស្រែ​ទាំង​៥​នាក់ រស់នៅ​ភូមិ​ដក់​.​ព ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។​

     ប៉ូលិស​បន្តថា ប្រតិបត្តិការ​នេះ​ដកហូត​កាំភ្លើង​អាកា​បត់​មួយ​ដើម​លេខ​៤៧១២ គ្រាប់​៤១​គ្រាប់ ,​អាវុធ​ច្នៃ​១ ,​គ្រាប់កង់​២​ប្រអប់ ,​ដែក​កាត់​១​ប្រអប់ ,​រំសេវ​ផ្ទុះ​២​ប្រអប់​, ឆ្អឹង​និង​ស្បែក​សត្វ​ប្រើស​ឆ្អើរ​រួច​៧​គីឡូក្រាម និង​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា​៥​គ្រឿង​ពណ៌​ខ្មៅ​៤​គ្រឿង​ក្រហម​១​រួច​បញ្ជូនទៅ​អធិការ​ប៉ូលិស​ស្រុក​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់