adverise with khmeread 00f55f97 55ee 41d6 bb60 e3915993f37b

ចោរ​ប្រដាប់អាវុធ​ភ្ជង់​ប្លន់​ស្ត្រី​ម្នា​ក់នៅ​ក្រុមហ៊ុន​ខេ​លីង​យកលុយ​ជាង​១​ម៉ឺន​ដុល្លារ​

     តាកែវ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ក្រុមចោរ​ប្រដាប់អាវុធ​បាន​ចូល​ភ្ជង់​យក​កាបូប​លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ នៅវេលា​ថ្ងៃត្រង់​ទី​៥ ខែឧសភា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ​ចំណុច​ក្រុមហ៊ុន «​ខេ​លីង​» លក់​ឱសថ​បុរាណ​ធម្មជាតិ ភូមិ​ប្រហួ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

     ប៉ូលិស​ក្រុង​ដូន​កែវ បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ មាន វណ្ណៈ អាយុ​២៩​ឆ្នាំ បាន​យកប្រាក់​មក​បង់​ឲ្យ​ក្រុមហ៊ុន​ជាមួយ​ប្ដី​។​ខណៈដែល​ប្ដី​ចូលប្រជុំ​នៅ​ខាងក្នុង​ក្រុមហ៊ុន ស្រាប់​តែមាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ម្នាក់​ចាំ​លេខ​នៅលើ​ម៉ូតូ និង​ម្នាក់ទៀត​បាន​ចុះ​ពីលើ​ម៉ូតូ ដើរ​ចូលមក​ភ្ជង់​ក្បាល​ស្រី​រងគ្រោះ​នៅមុខ​ក្រុមហ៊ុន ហើយ​ឆក់យក​កាបូប​យក​រួច​ជិះ​គេចខ្លួន​សំដៅទៅ​ផ្លូវជាតិ​លេខ​៣ ស្រុក​ត្រាំកក់ បាត់​តែម្ដង​។​

     លោក រ័ត្ន នាង ត្រូវ​ប្ដី​ស្ត្រីជន​រងគ្រោះ បានឱ្យដឹងថា លុយ​ក្នុង​កាបូប ដែល​ក្រុមចោរប្លន់​យកទៅ​នោះ​មាន​ចំនួន​១១០០៨​ដុល្លារ និង​ទូរ​ស័​ព្វ​ដៃ​មួយចំនួនទៀត​។​

     បន្ទាប់ពី​ក្រុមចោរប្លន់​រួច ក៏មាន​ការស្រែក​ឆោឡោឡើង ហើយ​ក៏មាន​មនុស្ស​ជិះ​ដេញ​​តាម​ក្រុមចោ​ដែរ ក៏ប៉ុន្តែ​អ្នក​ដែល​ដេញតាម​ចោរ​ត្រូវ​សមត្ថកិច្ច ស្ទាក់​ហៅ​សួរនាំ​នៅក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ដើម្បី​រក​ការពិត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់