adverise with khmeread 3e9c43cc 4b6c 45a7 a6ed cc8543c40906

ឃាត់​បុរស​មនាក់​តាម​ដីកា​ពីបទ​ជួញ​គ្រឿងញៀន​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃ​ត់​ខ្លួន​នៅ​ថ្ងៃទី​០៥ ខែ​ឧសភា ​ឆ្នាំ​២០១៦ ម៉ោង​២​រសៀល​នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ពីបទ​ជួញដូរ​គ្រឿង​ញៀន។​

     ប៉ូលិស​និយាយថា ដំបូង​សមត្ថកិច្ច​ប៉ូលិស ប៉ុ​ស្តិ៍វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ សហការ​ជា​មួយ​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួន​ជន​ស​ង្ស​យ័​០១​នាក់ តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ​៧១៥ ត ព្រ ចុះ​ថ្ងៃទី​០៥-១១-២០១៥ ដោយ​លោក​ឃី ឆែ​ចៅក្រម​ស៊ើ​ប​សួរ សាលាដំបូងរាជធានី​ភ្នំពេញពី​ប​ទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ចំណុច​ចេ​តី​យ៍​ក្រោយ​វត្ត​វាល​ស្បូវ ផ្លូវលំ ភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ប្រព្រឹត្ត​កាលពី​ថ្ងៃទី ០២- ១០-២០១៥។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ពេញ កុរ​ណា ហៅ​ពេជ្រ វណ្ណា ហៅ​តឿ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៣ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ មុខរបរកម្មករសំណង់។ ចាប់ខ្លួន នៅ​ភូមិ​ជនសង្ស័យ​ស្នាក់នៅ​ខាងលើ។​

     បច្ចុប្បន្ន ជនសង្ស័យ​ប្រគល់ជូន​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់