adverise with khmeread C14aadb1 ae82 4af9 bad4 3c7a5ad1a73f   copy

ចាប់ចោរ​យួន​ម្នាក់​លួច​ទូរស័ព្ទ​ណូគា

      ភ្នំពេញ ៖ បុរស​យួន​ម្នាក់​ពាក់ព័ន្ធ​លួច​ទូរស័ព្ទដៃ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​កាល ពីថ្ងៃ​ទី​០៥ ខែ​ឧសភា​ ឆ្នាំ​២០១៦ ម៉ោង០៣​រសៀល​នៅ​ចំណុច​ផ្ទះ​លេខ​១៤ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

      ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សេង សុខ​ណាក់ ភេទ​ប្រុស អាយុ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

      ចំណែក​ជនសង្ស័យ​ឈ្មោះ​ចាំង វ៉ាំង​ថា​ន់ ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​យួន​មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

      ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​គេង​នៅលើ​អង្រឹង​លើផ្ទះ​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​បាន​ឡើងមក​លើផ្ទះ​ជនរងគ្រោះ លួច​យក​ទូរ​សព្ទ័ ម៉ា​ក​ណូគា​១២.៨០ ស៊ីម​០៧១ ៩៥២៦៨៥៩ ដែល​ទុក​នៅក្រោមប៉ៅ​អ៊ី បានសំរេច​រត់គេចខ្លួន។​

      ពេលនោះ​ជនរងគ្រោះ​ភ្ញាក់​ដឹងខ្លួន​ឃើ​ញា​ស្រែក​ចោរៗ​ដេញចាប់បាន ជនសង្ស័យរួម ​និង​វត្ថុតាង​យកមក​ប្រគល់អោយ​សម​ត្ត​កិច្ច​ប៉ុ​ស្តិ៍និរោធ​ធ្វើការ​សាកសួរ។​

      បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់