adverise with khmeread Untitled 1

មនុស្ស​គ្រប់រូប​មិនមែន​សុទ្ធ​តែមាន​ខ្សែកោង​ត្រង់ចំណុច​នេះឡើយ​!

​    ​តើ​លោក​អ្នកជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​តិចតួច​បំផុត​ដែលមាន​ខ្សែកោង​ក្រោម​ម្រាម​កណ្តាល និង​ម្រាមដៃ​នាង​? ខ្សែកោង​នេះ​ជួនកាល​ជា​ខ្សែកោង​វែង​ជាប់​គ្នា ឬ​ខ្សែ​ពីរ​ដាច់ដោយឡែក​ពីគ្នា​ដែល​ភ្ជាប់​គ្នា​ចេញ​ជា​រាង​កោង ឬ ជា​ខ្សែកោង​តូច​មួយ​ច្រើន​ផ្គុំ​ក្លាយជា​កោង​។ ជារឿយៗ ខ្សែ​នេះ​ត្រូវបាន​គេ​ហៅថា ខ្សែក្រវាត់​ស្នេហ៍ ឬ ខ្សែ​ផ្កាយព្រះសុក្រ​។ 

​    ​ជាទូទៅ មនុស្ស​ដែលមាន​ខ្សែ​នេះ​ជា​ប្រភេទ​មនុស្ស​ដែល​ងាយ​ជួប​បញ្ហា​ស្នេហា ឬ​ជាម​នុស្ស​ឆាប់​អន់ចិត្ត​អន់​ថ្លើម​។ ប្រសិនបើ​លោកអ្នក​មាន​ខ្សែ​នេះ​លើ​បាតដៃ សូមកុំ​អាក់អន់ចិត្ត តែ​ត្រូវ​ចាត់ទុក​វា​ជា​បទពិសោធន៍ ឬ​ជា​មេរៀន​មួយ​។ 
 
​    ​* ប្រសិនបើ​ខ្សែ​នេះ​មាន​តែមួយ​ហើយ​កោង (​ឥត​ដាច់ពីគ្នា​) មានន័យថា មនុស្ស​ដែលមាន​ខ្សែ​នេះ​លើ​បាតដៃ​នឹង​ជួបប្រទះ​ការខកចិត្ត​ដ៏​ធំ​ក្នុង​រឿង​ស្នេហា​។ 

​    ​* ប្រសិនបើ​ខ្សែកោង​នេះ​បង្កើតឡើង​ពី​ខ្សែកោង​ពីរ​ភ្ជាប់​គ្នា មានន័យថា មនុស្ស​ម្នាក់​នោះ​នឹង​ជួប​បញ្ហាលំបាក​ក្នុង​ជីវិត​ស្នេហា​នៅត្រង់ចំណុច​ណាមួយ​នៃ​ជីវិត​រស់នៅ​របស់​ពួកគេ ប៉ុន្តែ​នាង ឬ​គាត់​នឹង​អាច​ជម្នះ​បញ្ហា​នេះ​បាន​ដោយ​ជោគជ័យ និង​បន្តដំណើរ​ជីវិត​ទៅមុខទៀត​។ 

​    ​* ប្រសិនបើ​លោកអ្នក​មាន​ខ្សែ​ពីរ ឬ​បី​ឡើង​ផ្គុំ​ចូលគ្នា​បានជា​ខ្សែកោង​មួយ​នោះ​មានន័យថា លោក​អ្នកជា​មនុស្ស​ឆាប់​អន់ចិត្ត និង​ឆាប់​ក្តុកក្តួល​ក្នុង​អារម្មណ៍​។​

​    ​សូម​ពិនិត្យមើល​បាតដៃ​ស្តាំ ឬ​ឆ្វេង ថា​តើ​លោកអ្នក​មាន​វា​ដែរ​ឬក៏​អត់​៕

adverise with khmeread
ប្រភព៖ មី​ស្ទើ​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់