adverise with khmeread 0

ស្តាប់​ហេតុផល​ទាំង ៦ នេះហើយ លោក​អ្នកនឹង​ចាត់ទុក​ពោត​បា​រាំងជា​បន្លែ​ដ៏​សំខាន់ ជាពិសេស​ស្ត្រី​កំពុង​មានគភ៌​!

    ​ពោត​បារាំង​គឺជា​បន្លែ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅដោយ​ជាតិ​កាល់​ស្យ៉ូ​ម​។ វា​ងាយស្រួល​ដាំ​ដុះ​បំផុត ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍​ដាំ​វា​នោះទេ​។ 

​    ​ស្តាប់​ហេតុផល​ទាំង ៦ ដូចខាងក្រោម​ហើយ​លោកអ្នក​ច្បាស់​ជា​សម្រេចចិត្ត​ដាក់​ពោត​បារាំង​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ជាមិនខាន​។​

​    ​១. ជំរុញ​គភ៌​ឱ្យមាន​សុខភាព​ល្អ​
​    ​ពោត​បារាំង​សម្បូរ​វីតាមីន C និង B ដែល​ជួយ​ផលិត​និង​ថែទាំ​កោសិកា​ថ្មីៗ រីឯ Folate ជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ជួយ​ដល់​គភ៌​ឱ្យមាន​សុខភាព​ល្អ ដែល​ជួយ​ឱ្យ​ទារក​កើតមក​មាន​សុខភាព​ល្អ និង​មាន​ខួរក្បាល​ឆ្លាត​វៃ​។ 

​    ​២. ជួយ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​
​    ​វា​ជួយ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​តាមរយៈ​ការ​ពន្យឺតការ​ស្រូប​ជាតិ​ស្ករ​ពី​ពោះវៀន​។ 
​    ​
​    ​៣. ជួយ​ដល់​បញ្ហា​ជំងឺ​ផ្លូវដង្ហើម ដូចជា​ជំងឺហឺត​
​    ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​រលាក​របស់​ពោត​បារាំង និង​វីតាមីន C ជួយ​ប្រឆាំង​ជំងឺហឺត​មិនឱ្យ​វិ​វ​ឌ្ឍ​ខ្លួន​បានឡើយ​។ 

​    ​៤. បង្ការ​ជំងឺ​ខ្វះ​ឈាមក្រហម​
​    ​ជាតិ​ដែក​, Folate និង​វីតាមីន K ជួយ​រាងកាយ​បង្កើត​គោ​លិ​កា​ឈាមក្រហម ជួយ​ឱ្យ​របួស​ហូរឈាម​ឆាប់​កក និង​ជួយ​ដល់​ការផលិត​កោសិកា​ឈាមក្រហម ដោយ​ធ្វើឱ្យ​មនុស្ស​លែងមាន​សភាព​ស្លេកស្លាំង​។ 

​    ​៥. បន្ថយ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​
​    ​ពោត​បារាំង​មិន​ត្រឹម​ជួយ​ជំរុញ​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ជួយ​ជំរុញ​ដល់​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ល្អ​ទៀតផង ដោយសារតែ​វា​សម្បូរ​កាក​សរសៃ​ហ្វា​យ​បឺ​។ វា​ក៏​ជួយ​បន្ថយ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​មិនល្អ​ក្នុង​រាងកាយ​ផងដែរ​។ 

​    ​៦. ជួយ​សុខភាព​ស្បែក​
​    ​វីតាមីន A និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ពោត​បារាំង​មាន​សមត្ថភាព​ជួយ​ការពារ​ស្បែក តាមរយៈ​ការជំរុញ​ការព្យាបាល​ឱ្យ​ឆាប់​ជា បន្ថយ​ស្លាកស្នាម និង​ស្នាម​មុន និង​បំបាត់​ស្នាម​ជ្រួញ​។​

​    ​* វិធី​ទទួលទាន​
​    ​លោកអ្នក​អាច​យក​ពោត​បារាំង​កាត់​ជា​កង់ៗ​ឆា​ជាមួយ​ប្រេង​ឱ្យ​រាង​ទន់​បន្តិច តែ​កុំឱ្យ​ឆ្អិន​ខ្លាំង ហើយក៏​អាច​លាយ​ជាមួយ​ញាំ​បន្លែ​ផ្សេងៗ ត្រី​សាច់​ផងដែរ​។ 

​    ​ចំណាំ​៖ ពោត​បារាំង​ឆ្អិន​ពេក​លែងមាន​គុណសម្បត្តិ​ដល់​សុខភាព​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​អេ​តវ៉ា​យ​សឺ​

អ្នកនឹងចូលចិត្ត

មតិយោបល់