0

សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ស្បូន ដែល​អ្នក​អាច​មើលរំលង​!

    ​ជំងឺ​កាច​សាហាវ​បំផុត​មួយ​ក្នុងចំណោម​ស្ត្រី​គឺ​មហារីក​ស្បូន​។ វា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ៤ ក្នុង​បញ្ជី​ប្រភេទ​ជំងឺមហារីក​កាច​សាហាវ​បំផុត​។ គ្រូពេទ្យ​តែងតែ​ជំ​រុញឱ្យ​ស្ត្រី​ទាំងឡាយ​ពិនិត្យ​រក​ជំងឺ​នេះ​រាល់​មួយឆ្នាំ​ម្តង​។ ធ្វើបែបនេះ​នឹង​ផ្តល់ឱកាស​រួចផុតជីវិត ១០០ ភាគរយ​។ 

​    ​ប្រភេទ​ជំងឺ​នេះ​កើតឡើង​តែ​ចំពោះ​ស្ត្រី​ប៉ុណ្ណោះ​។ មាន​រោគសញ្ញា​ច្រើនណាស់​ដែល​ស្ត្រី​យល់ថា​ជា​រឿង​ធម្មតា​ឬ​គ្រាន់តែ​ជា​រោគ​ធ្លាក់​រដូវ​មិន​ស្រួល​តែប៉ុណ្ណោះ​។ ប៉ុន្តែ​វេជ្ជបណ្ឌិត​បាន​និយាយថា នារីៗ​មិនគួរ​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ទាំង​នោះទេ ព្រោះ​វា​អាចជា​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ស្បូន​។ 

​    ​ប្រសិនបើ​ស្ត្រី​ទាំងឡាយ​មាន​អារម្មណ៍​ដូចខាងក្រោម​នេះ សូម​ប្រញាប់​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់​។​

​    ​១. មាន​អារម្មណ៍​មិន​ស្រួល​ពេល​បត់ជើងតូច​ម្តងៗ និង​ពិបាក​គ្រប់គ្រង​ក្រពះ​នោម​។ 

​    ​២. មក​រដូវ​យូរ​ចម្លែក និង​ហូរ​ទឹករំអិល​ខុស​ប្រក្រតី​

​    ​៣. ក្រហាយ​តំបន់​ត្រគាក​

​    ​៤. ឈឺពោះ​ខុសធម្មតា​ពេល​រួមរក្ស​

​    ​៥. ធ្លាក់ស និង​ចេញឈាម​ខុសធម្មតា​

​    ​Share អត្ថបទ​នេះ​ដើម្បី​រម្លឹក​មិត្តភក្តិ និង​គ្រួសារ​របស់​អ្នក​! អរគុណ​៕

ប្រភព៖ ហ៊ែ​ល​ស៊ី​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់