Fingerprint

កុំ​បើក​មុខងារ​ព្រី​ន​ម្រាមដៃ Touch ID លើ iPhone បើសិនជា​អ្នកមាន​លាក់​អ្វីមួយ​លើ​នោះ​

    ​មុខងារ Touch ID ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង iPhone 5s ជាការ​បន្ថែម​មុខងារ​ប្រព័ន្ធ​សុវត្ថិភាព​មួយទៀត​ក្នុង​ឆ្នាំ​២០១៣​។​

​    ​យោងតាម​រយៈ​លោក David Shapiro សាស្ត្រាចារ្យ​ច្បាប់​ម្នា​ក់នៅ​សាកលវិទ្យាល័យ Northwestern បាន​និយាយ​ទៅកាន់​វេ​ប​សាយ New York Post ថា "​បើសិនជា​អ្នក​មិន​ចង់ឱ្យ​ប៉ូលិស​ផ្ទៀងផ្ទាត់​មើល​ទូរស័ព្ទ​អ្នក​ទេ យល់​ល្អ​គួរតែ​ប្រើ​លេខ​កូដ​ជាជាង​ទៅប្រើ​ព្រី​ន​ម្រាមដៃ​"​។​

​    ​បើសិនជា​នៅ​ប្រទេស​អាមេរិក មនុស្ស​អាច​យក​ជំហរ​នេះ​ប្រើ​ក្នុង​ច្បាប់​មាត្រា​ទី​ប្រាំបី​របស់​រដ្ឋធម្មនុញ្ញ​ត​អាមេរិក ដើម្បី​ចៀសវាង​ការ​ប្រាប់​លេខ​សម្ងាត់​របស់​ពួកគេ​។​

​    ​ពីព្រោះ​ការប្រើ​ព្រី​ន​ម្រាមដៃ​លើ​ស្មា​ត​ហ្វូ​ន​មិនមែន​ជា​ពាក្យសម្ដី​ឬ​ឃ្លា​អ្វីមួយ​នោះទេ ហើយ​ការប្រើ​ព្រី​ន​ម្រាមដៃ​អាចមាន​បម្រែបម្រួល​ដោយ​បញ្ហា​ណាមួយ​របស់​វា​។​

​    ​ចៅ​ក្រុម​ក្នុង​រដ្ឋ Virginia បានដាក់​ច្បាប់ ដែល​ប៉ូលិស​អាច​ប្រើ​កម្លាំង​របស់ខ្លួន​ធ្វើការ​ចូល​លើ​ទូរស័ព្ទដៃ​ជនសង្ស័យ​ជាមួយនឹង​បច្ចេកវិជ្ជា​ព្រី​ន​ម្រាមដៃ​បាន​ក្នុង​ឆ្នាំ​២០១៤​។​

​    ​ដោយសារតែ​ទំហំ​បរិ​មាណនៃ​ការ​រក្សាទុក​ទិន្នន័យ​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​យើង ដូច្នេះ​វា​អាច​ដើរតួនាទី​សំខាន់​នៅក្នុង​ការស៊ើបអង្កេតរ​បស់​ប៉ូលិស​៕

ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់