adverise with khmeread Chloe and kim

Chloe Moretz រិះគន់រូបភាពអាក្រាតរបស់ Kim Kardashian

          តារាស្រី Chloe Moretz កំពុង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ Brooklyn Beckham ប៉ុន្តែគេមិនរំពឹងថា នាង​នឹងបង្ហើបប្រាប់ពីទំនាក់ទំនង​នេះទេ។

          តារាស្រីវ័យ​១៩​ឆ្នាំ​រូបនេះ​បាន​និយាយថា “​រឿងនេះ​អាចចាត់ទុក​ថា ជា​រឿង​ផ្ទាល់​ខ្លួន​និងពិសេស។ អ្នក​កំពុង​កសាង​មូលដ្ឋាន​គ្រឹះ​ជាមួយ​មនុស្ស​ម្នាក់ ឬក៏​លេង​សើច​និង​ទាក់ទងជាមួយនរណាម្នាក់ ដូច្នេះមិនចាំបាច់ឲ្យ​នរណាម្នាក់ដឹង​ពី​រឿងនេះទេ។ ទោះបីជា​យ៉ាងណា នាងនឹងជ្រើសរើស​យក​តារាល្បីដែល​ថតអា​ក្រាត​ធ្វើជា​ឧទារណ៍​បញ្ជាក់ហើយ​គ្មាន​នរណាក្រៅពី​នាង Kim Kardashian ទេ។ ទាក់ទិន​នឹង​តារា​ស្រីដែលបង្ហោះរូបភាព​អាក្រាតនៅថ្ងៃសិទ្ធិនារី Chloe បាននិយា យថា “ខ្ញុំបាន​ឃើញ​រូបភាព​ ហើយ​ខ្ញុំត្រូវ​និយាយអ្វីមួយ”។

          Chloe បាន​និយាយថា “រូបភាព​នោះមិនពាក់ព័ន្ធនឹង​ភាព​ជឿជាក់លើរូប​រាង​នោះទេ។ ហើយវាក៏មិនស័ក្តិសមសម្រាប់ស្ត្រីមើលនោះដែរ”។ Chloe បន្តថា “​ខ្ញុំមិនពេញចិត្តនឹង​ស្ត្រីវ័យ​ក្មេង​ដែល​គិតថា ខ្លួន​ចាំបាច់ត្រូវ​តែ​បង្ហាញរូបភាព​អាក្រាតដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះទេ”៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់