adverise with khmeread Gonzalo web

Chelsea សង្ឃឹមថា និងអាចផ្ទេរកីឡាករ Gonzalo ក្នុងតម្លៃ៤៥លានផោន

          អនាគតគ្រូបង្វឹកថ្មីរបស់​ Chelsea លោក Antonio Conte មាន​ទំនុកចិត្តចំ​ពោះ​​ការ​ផ្ទេរ​កីឡាករ Gonzalo Higuain របស់​ក្លឹប Napoli ក្នុងតម្លៃ​៤៥​លាន​ផោន និងបាន​ចាត់ទុក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិអាហ្សង់ទីនរូបនេះជា​គោល​ដៅទី១ ដែល​ត្រូវ​ចុះកិច្ច​ព្រម​ព្រៀងផ្ទេរនៅពេល​លោក​ចូល​ដឹកនាំហើយសង្ឃឹមថា​វត្តមានរបស់ Gonzalo អាចជា​ការ​បើក​ផ្លូវ​សម្រាប់​ការចាកចេញរបស់ខ្សែ​ប្រយុទ្ធ Diego Costa​​ ​ទៅប្រទេសចិន។

មាន​ក្លឹប​នៅប្រទេសចិន​ចំនួន​បី​បាន​ទាក់ទងមក​តំណាងរបស់ Costa ដោយ​សន្យា​ផ្តល់​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ដែលគេជឿថាអាចមាន​រហូតដល់ទៅ ២៥០.០០០ផោន​ក្នុង​មួយសប្តាហ៍ ស្របពេល​ដែលក្លឹប Atletico Madrid សារ​ភាព​​ថាពួកគេ​ក៏ចង់នាំ​ Costa ទៅវិញផងដែរ។

Chelsea ​បាន​តាម​ដាន​កីឡាករ Gonzalo វ័យ២៨​ឆ្នាំរូបនេះជាប់​ហើយ​សង្ឃឹម​ថា នឹង​អាចសម្រេចកិច្ច​ព្រម​ព្រៀងនេះ។​ កាលពីបីឆ្នាំមុន Gonzalo ​ស្ទើរ​តែក្លាយ​ជាសមា​ជិក​របស់ក្រុម Arsenal ​​​ទៅហើយ​ ប៉ុន្តែ​គាត់បានងាកទៅ​ក្លឹប Napoli វិញ៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់