adverise with khmeread Claudio ranieri

Claudio Ranieri: ក្រុម Leicester នឹងមិនទិញកីឡាករឆ្នើមៗបន្ថែមទេ

បើទោះបីជា​ក្រុមរបស់​លោក​លើក​ពាន​ក្រប​ខណ្ឌ​ PL ​ក៏ដោយក៏​គ្រូបង្វឹក​របស់ក្រុម Leicester លោក Claudio Ranieri អះ​អាង​ថា លោក​នឹង​​​មិន​ទិញ​កី​ឡាករ​​បន្ថែម​ទេ។​ គ្រូបង្វឹក​អ៊ីតាលី​រូបនេះចង់រក្សាទុក​ក្រុម​ជម្រើស​ដដែល​ហើយ​បាន​ប្រាប់​ពួកគេ​ថា ពួកគេនឹង​ក្លាយ​ជា​អធិរាជ ប្រសិន​បើ​ពួកគេ​បន្ត​លេងឲ្យ​ក្លឹប​នេះទៀត។

បន្ទាប់ពី​ក្រុម Tottenham ប្រកួត​ស្មើ​ជាមួយនឹងក្រុម​តោខៀវ ​​២-២ កាលពី​ថ្ងៃច័ន្ទនោះ បាន​ធ្វើ​ឲ្យ​ក្រុម Leicester នាំមុខ​ដាច់៧ពិន្ទុ​និងសល់​ពីរប្រកួត​ក្នុង​ដៃ។​​ ទោះបីជា​ទទួល​បាន​ឋានៈ​ថ្មីក៏ដោយ ក៏​លោក Ranieri នឹងមិន​ធ្វើ​ឲ្យ​កូន​ក្រុម​របស់​លោក​អាក់អន់​ចិត្ត​ដោយ​សារ​ការ​ទិញ​កីឡាករ​ថ្មីនោះទេ។​ លោក បាន​និ យាយថា“យើង​មិន​ត្រូវការ​កីឡាករ​កំពូល​ៗទេ។​ វាតែដដែលណឹង។ខ្ញុំចង់​ពង្រឹង​ក្រុម​បច្ចុប្បន្នដោយមិនបាច់មានកីឡាក​រល្បីៗទេ ប៉ុន្តែជា​កីឡា​ករ​ដ៏ស័ក្តិ​សម”៕

adverise with khmeread
ប្រភព៖ Talksport

មតិយោបល់