adverise with khmeread Diego simeone

លោក Simeone សង្ឃឹមថា ក្រុម Atletico និងមានសំណាងបានលើកពានឆេមពានលីក

          ក្រុម​ Atletico បាន​ក្លាយ​ជា​ក្លឹបដំបូង​ដែល​បានឆ្លងចូល​វគ្គ​ផ្តាច់ព្រ័ត្រ​​នៅ​រដូវ​កាល​នេះនៅពេលពួកគេយក​ឈ្នះ​ក្រុម​ Bayern Munich ដោយសារ​គ្រាប់​បាល់​ក្រៅទឹក​ដី​​។ គ្រូបង្វឹកលោក Diego Simeone និយាយថា​ ​ក្រុម Atletico Madrid និងមានសំណាងបានលើក​ពាន​ឆេមពាន​លីក។

          នេះជាលើក​ទី​២​ហើយ​ចាប់តាំងពី​លោក Simeone ចូល​ដឹកនាំ​ក្លឹប Atletico ឲ្យ​ឆ្លង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​បាល់ទាត់កំពូល​នេះ។ បើទោះបីជា​យ៉ាងណា​គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​និយាយថា លោកសង្ឃឹម​ថា លោក​នឹងមាន​សំណាង​ជាងមុននៅវគ្គផ្តាច់​ព្រ័ត្រ​លើក​ទី​២​នេះ។ លោក Simeone បាននិយាយ ថា “ខ្ញុំសង្ឃឹមថា យើងនិងមានសំណាង​នៅពេលនេះ យ៉ាងណាក៏ដោយ ខ្ញុំមាន​មោទភាព​ចំពោះអ្វីដែល​យើងទទួលបាន។ យើងអាចយក​ឈ្នះ​ក្លឹប​ឆ្នើមៗ​នៅ ក្នុងពិភពលោកជាច្រើន”។

ក្រុម Atletico បានយក​ឈ្នះ​ក្រុម​ហូឡង់ PSV Eindhoven ក្លឹបជើង​ឯក​អេស្ប៉ាញ Barcelona ហើយ​ឥឡូវនេះបាន​យក​ឈ្នះ​ក្រុម Bayern Munich ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់