តារារបស់ក្លឹប Manchester City កីឡាករ Yaya Toure បានសារភាពថា គាត់បានគិតថា គាត់បានចុះកុងត្រាជាមួយក្លឹប Man Utd កាលពីឆ្នាំ ២០១០ មុននឹងភ្នាក់ងាររបស់គាត់បានពន្យល់ប្រាប់គាត់ថា មិនមែនបិសាចក្រហមទេដែលចង់បានគាត់ ប៉ុន្តែគឺ Man City។
គាត់បានទទួលស្គាល់ថា "នៅពេលដែលខ្ញុំនៅក្លឹប Barcelona ក្រុម Manchester City ចង់បានខ្ញុំ ប៉ុន្តែខ្ញុំបានគិតថា Manchester United ទេដែលជាអ្នកចង់បានខ្ញុំ។ នៅពេលនោះ Manchester City នៅស្ថិតក្រោយស្រមោលរបស់ Manchester United នៅឡើយ។ វាពិតជាមិនគួរឱ្យជឿ! Manchester United គឺជាក្រុមធំហើយខ្ញុំគោរពពួកគេខ្លាំងណាស់"។
គាត់បានបន្តថា "វាជាការប្រកួតប្រជែងដ៏ធំ ប៉ុន្តែខ្ញុំបានមកទីនេះ (Man City) ព្រោះខ្ញុំបានគិតថា ពួកគេនឹងជោគជ័យនិងឈ្នះពានរង្វាន់ និងប្រកួតប្រជែងជាមួយក្រុមធំៗឯទៀត ពិសេសគឺ Manchester United"៕
