adverise with khmeread 1

​ខ្សែប្រយុទ្ធ Joselu របស់ Stoke៖ លេង​ដូច Man City មិនគួរ​ស្ថិតនៅ​វគ្គ​ពាក់កណ្តាល​ព្រ័ត្រ Champions League ឡើយ​!

​    ​ខ្សែប្រយុទ្ធ Stoke City កីឡាករ Joselu បាន​រិះគន់​ក្រុម Manchester City ខ្លាំងៗ​បន្ទាប់ពី​ពួកគេ​មិនបាន​ខំប្រឹង​លេង​កាលពី​ជំនួប​ជាមួយ​ក្រុម Real Madrid ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​    ​ក្រុម​របស់លោក Manuel Pellegrini បាន​ធ្លាក់​ចេញពី​វគ្គ ១/២ បន្ទាប់ពី​កីឡាករ Fernando បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង និង​បាន​បញ្ជូន​ក្រុម​លោក Zinedine Zidane ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​មិនបាច់​ប្រឹង​។​

​    ​ប៉ុន្តែ Joselu បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ Cadena SER របស់​អេ​ស្ប៉ា​ញ​ថា "Manchester City មិនបាន​បង្ហាញ​ឥរិយាបថ​ជា​ក្រុម​ខ្លាំង​នៅក្នុង​ការប្រកួត​នេះ​សោះ​! ពួកគេ​ប៊ិះ​តែ​នឹង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ពួកគេ​បែរជា​លេង​បែប​ដើរ​នៅលើ​ទីលាន​ទៅវិញ​"​។​

​    ​គាត់​បាន​បន្តថា "​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​បាន​និយាយ​ក្នុង​គ្រុប Whatsapp ថា Manchester City លេង​ដូច​ក្រុម​ក្មេងៗ​លេង​បាល់​នៅ​ទីលាន​សាលា​អ៊ីចឹង​។ Manchester City លេង​បាល់​ដោយ​គ្មាន​អត្តសញ្ញាណ​ខ្លួន​ទាល់តែសោះ ហើយ​ពួកគេ​មិន​ស័ក្តិសម​នឹង​ស្ថិតក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ឡើយ​"៕

adverise with khmeread
ប្រភព៖ talkSPORT

មតិយោបល់