adverise with khmeread F3032811 5e1d 48c2 8b64 f5ebffa72c9e

អគ្គីភ័យ​ឆាប់ឆេះ​ឡឥដ្ឋ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​នៅ​ឡឥដ្ឋ​ស្វាយប៉ាក​

     ភ្នំពេញ ៖ ឡឥដ្ឋ​ដ៏​ធំ​១​កន្លែង​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ដ៏​ស​ន្ឋោ​ស​ន្ឋៅ​ខ្ទេច​គ្មាន​សល់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ទាំង​កណ្តាល​អា​ធ្រា​ត ដោយ​សង្ស័យថា​មកពី​ការធ្វេសប្រហែស​របស់​ក​ម្មករ តែ​សំណាងល្អ​មិន​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ និង​មិន​បណ្តាលឱ្យ​នរណាម្នាក់​រងរបួស​ឬ​គ្រោះថ្នាក់​នោះទេ។​

     ហេតុការណ៍​អគ្គីភ័យ​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​

     ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ឡឥដ្ឋ​ខាងលើនេះ​គឺ​ម៉ោង​៤​ល្ងាច​កម្មករ​នាំគ្នា​ឈប់​ធ្វើការ​និង​ឈប់​ដុត​ភ្លើង​ហើយ​នៅមុន​ពេល​កើតហេតុ​មិនដឹងថា​មកពី​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នោះទេ គ្រាន់តែ​គេ​ឃើញ​មាន​អគ្គីភ័យ​ឆាប់ឆេះ​ឡើង​បង្ក​ការភ្ញាក់ផ្អើល​ដល់ក​ម្មក​រ និង​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​យក​ទឹក​មក​ពន្លត់ ។​

     តែ​ភ្លើង​កាន់តែ​ឆាប់ឆេះ​ឡើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ ទើប​នាំគ្នា​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ហើយ​មួយសន្ទុះ​ក្រោយមក​អគ្គីភ័យ​ឆាប់ឆេះ​រោង​ពាក់កណ្តាល​ទៅហើយ​ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ធ្វើ​ការបាញ់​ពន្លត់ ប្រមាណ​ជា​ជិត​២​ម៉ោង​និង​ប្រើប្រាស់​រថយន្ត​អគ្គីភ័យ​ជាច្រើន​គ្រឿង​ទើប​ភ្លើង​រលត់ទៅវិញ ។​

     នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ខាងលើនេះ​គឺ​មិន​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ និង​មិន​បណ្តាលអោយ​ន​ណារ​ម្នាក់​គ្រោះថ្នាក់​នោះទេ គ្រាន់តែ​ឆេះ​រោង​ខ្ទេច​អស់​ប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់