adverise with khmeread 1

Fellaini និង Robert Huth ជាប់​ពិន័យ​ម្នាក់ ៣ ប្រកួត​ដូចគ្នា​ដោយសារ​រឿង​បោចសក់​លើ​ទីលាន​

​    ​កីឡាករ  Marouane Fellaini និង Robert Huth របស់​ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម​កញ្ជ្រោង Leicester City ត្រូវបាន​ពិន័យ​ម្នាក់ ៣ ប្រកួត​ដោយ​សមាគម​បាល់ទាត់​អង់គ្លេស បន្ទាប់ពី​ប៉ះគ្នា​កាលពី​នៅ​ទឹកដី Old Trafford​។​

​    ​បម្រាម​របស់ Huth មានន័យថា គាត់​នឹង​ខកខាន​រហូតដល់​ប​ញ្ច​ប់​រដូវ​កាល ខណៈ​ក្រុម​ក​ញ្ជ្រោ​ញ​ត្រៀម​លើក​ពាន Premier League នៅ​ប្រកួត​ទី ៣៨​។​

​    ​ស្របពេល​នេះដែរ Fellaini នឹង​ខកខាន​ការប្រកួត​ដូច Huth ដែរ ប៉ុន្តែ​គាត់​នឹង​វិលត្រឡប់​មកជួយ​ក្រុម​បិសាច​ក្រហម​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ដែល​នឹងត្រូវ​ប៉ះ​ក្រុម Crystal Palace​។​

​    ​មូលហេតុ​ដែល FA ពិន័យ​ពួកគេ​ទាំងពីរ​គឺ​ដោយសារ​កីឡាករ Huth បាន​ចាប់​បោចសក់ Fellaini បន្ទាប់មក ខ្សែបម្រើ Man Utd ក៏​ប្រតិកម្ម​វិញ​ដោយ​ដាក់​មួយ​កែវ​ចំ​កណ្តាល​មុខ​ខ្សែការពារ Leicester ទៅ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់