adverise with khmeread 1

​ក្លឹប Copenhagen បែកញើស​ជោគ​ពេល​ឃើញ​ខ្សែប្រយុទ្ធ​មហា​ឆ្នើម Bendtner ចូលរួម​ហ្វឹកហាត់​ជាមួយ​ពួកគេ​

​    ​អតីត​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់ Arsenal ដែល​បង្វឹក​ដោយ​លោក Arsene Wenger កីឡាករ Nicklas Bendtner កំពុងតែធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុម​កំណើត​របស់គាត់​គឺ​ក្លឹប FC Copenhagen ដែល​កំពុង​ព្រួយបារម្ភ​ថា អាច​នឹង​មានរឿង​ចលាចល​ដ៏​ធំ​កើតឡើង ដោយសារ​វត្តមាន​របស់​ខ្សែប្រយុទ្ធ​រូបនេះ​នៅ​ក្លឹប​។​

​    ​Bendtner ត្រូវបាន​ផ្តាច់​កុងត្រា​ដោយ​ក្លឹប Wolfsburg កាលពី​ខែ​មុន បើទោះជា​កិច្ចព្រមព្រៀង​របស់គាត់​ជាមួយ​ក្លឹប​នឹង​ផុតកំណត់​នៅ​ឆ្នាំ ២០១៧ ក៏ដោយ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី Bendtner បាន​វិល​ត្រឡប់មក​ទីលាន​ហ្វឹកហាត់​វិញ​និង​បានធ្វើការ​ជាមួយ​គ្រូបង្ហាត់​ផ្នែក​រាយ​កាយ​លោក Anders Storskov កាលពី​ថ្ងៃ​ពុធ​។​

​    ​ការព្យាយាម​ដើម្បី​បញ្ឈប់​ការហ្វឹកហាត់​របស់ "Lord" Bendtner ដោយ​គ្រូបង្វឹក Copenhagen លោក Stale Solbakken បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ពី​សារព័ត៌មាន​ជាច្រើន ហើយ​គាត់​បាន​ប្រាប់​វេ​ប​សាយ Ekstra Bladet "​យើង​នឹងមិន​និយាយ​ជាមួយ​អ្នកកាសែត (​អំពី​រឿងនេះ​) ឡើយ​។ យើង​មិន​ចង់ឱ្យមាន​ភាពចលាចល​ធំ​ណាមួយ​កើតឡើង​នោះទេ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់