adverise with khmeread A050c267 29a8 4538 9833 c7388cc01233

រថយន្ត​បើក​បរក​លឿន​បញ្ច្រាស់​ចរាចរណ៍​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បាក់​១​ដើម​

     ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ​ដើម​និង​សម្ភារៈ​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​បាន​ទុក​នៅមុខ​ផ្ទះ ត្រូវបាន​រថយន្ត​បង្ក​ម៉ាក​ផ​ច បើកបរ​បញ្ច្រាស់ទិស​ក្នុង​ល្បឿន​យ៉ាង​លឿន​បានមក​បុក​រះ​បណ្ដាលឱ្យ​បាក់បែក​រាយប៉ាយ​ពេញ​ដី ហើយ​រថយន្ត​បង្ក​រង​ការខូចខាត​ពីមុខ​ទាំងស្រុង​តែ​សំណាងល្អ​មិន​បណ្ដាលឱ្យ​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​។​

     គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ក្រមួន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​រថយន្ត​បង្ក​ម៉ាក​ផ​ច ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG.4455 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បញ្ច្រាស់ទិស​ចរាចរណ៍​ថែម​ទៀតផង។​

     ខណៈ​មកដល់​ចំណុច​កន្លែងកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម រួច​បន្ត​ទៅបុក​រះ​សម្ភារៈ​មុខផ្ទះ​ប្រជាពលរដ្ឋ​ថែមទៀត​បណ្ដាល​ឲ្យ​បាក់បែក​រាយប៉ាយ​ពេញ​ដី រីឯ​រថយន្ត​រង​ការខូចខាត​ខាងមុខ​ទាំងស្រុង​តែ​សំណាងល្អ​ដែល​មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។​

     ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ហើយ​បន្ទាប់មក​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ​បាន​ចុះ​និង​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់