adverise with khmeread D212a85c d461 4c56 88b0 d4567d0761d1   copy

ចោរ​អំបុក​ចោរ​អំបែង​លួច​ដែកគោល​៦​គីឡូក្រាម​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់​បានធ្វើ​សកម្មភាព​លួច​ដែកគោល​៦​គីឡូ​កន្លះ​កាល ពីថ្ងៃ​ទី០៥​ ខែឧសភា​ ឆ្នាំ​២០១៦ ម៉ោង​៥​ និង​១៦​នាទី​ល្ងាច​នៅ​ចំណុច​ការដ្ឋាន​សំណង់​បុរី​ប៉េ​ង​ហួត ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។​

    ប៉ូលិស​និយាយថា  ដើមបណ្តឹង​ឈ្មោះ​ ផៃ សុខលី ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ ស្នាក់នៅ​ក្នុង​បុរី​ប៉េ​​ង​ហួត​ខាងលើ​(​តំណាង​ក្រុម​ហ៊ុន​បុរី​ប៉េ​​ង​ហួត)។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ អៀ​ត សារាយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ។​

    ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ ជនសង្ស័យ​បានចេញ​ពី​ធ្វើការ​នៅក្នុង​ការដ្ឋាន​ខាងលើ រួច​បាន​លួច​ដែកគោល​ក្នុង​ការដ្ឋាន​ប្រវែង​៨​ហ៊ុ​ន ទំងន់ ៦​គីឡូក្រាម​កន្លះ ដាក់​ក្នុង​កាបូបស្ពាយ​ខាងក្រោយ​ជិះ​ម៉ូ​តូ​ចេញមកក្រៅ។​

    ពេលនោះ​សន្តិសុខ​ឆែក​ឃើញ ក៏​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង​យកមក​ប្រគល់ឱ្យ​សម​ត្ត​កិច្ច​ប៉ុស្តិ៍​និរោធ​ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់